ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតនាយកមណ្ឌលសុខភាពសិត្បូ កំពុងប្រឈមនឹងបទល្មើស ប្រទូស្តកេរខ្មាស ខណៈពេលដែល មន្រ្តីនគរបាលយុត្តិធម៌ បានកសាងសំណុំរឿងក្តីរបស់គាត់ បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ?

ភ្នំពេញ: មន្ត្រីនគរបាលជំនាញ បាន ឱ្យដឹងថា: សមត្ថកិច្ចនគរបាលប្រឆាំងនឹងការជួញដូរមនុស្ស និង គាំពារអនីតិជន ខេត្តកណ្តាល បានកសាងសំណុំរឿងក្តីព្រហ្មទណ្ឌ ប្រឆាំងនឹង លោកឈុន ផល្លី អតីតនាយក មណ្ឌលសុខភាពសិត្បូ ជាប់ពាក់ព័ន្ធនឹងការ បំពានខាងផ្លូវភេទ និង កេរខ្មាស របស់អ្នកជម្ងឺ ម្នាក់ និង បានបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការ បន្ត តាមនីតិវិធីច្បាប់។

មន្ត្រីនគរបាលជំនាញបាន និយាយថា: ចំពោះករណីខាងលើនេះ, ឈ្មោះ ឈុន ផល្លី ត្រូវបានជាប់សង្ស័យពីបទ: ប្រទូស្តកេរខ្មាស មានស្ថានទម្ងន់ តាមបញ្ញត្តិមាត្រា ២៤៦ និង ២៤៧ នៃ ក្រមព្រហ្មទណ្ឌ។

ជនសង្ស័យអាចប្រឈមនឹង ការជាប់ពន្ធនាគារ រយៈពេលពី ២ ទៅ ៥ ឆ្នាំ និង ត្រូវពិន័យជាប្រាក់ ពី ៤ លានរៀល ទៅ ១០ លានរៀល ប្រសិនបើ តុលាការ រកឃើញពី ពិរុទ្ធភាព។

សូមបញ្ជាក់ថា: កាលពីថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តកណ្តាល បានបញ្ចប់តួនាទី និង ភារកិច្ច របស់លោក ឈុន ផល្លី ពី នាយក មណ្ឌលសុខភាពសិត្បូ និង បានទម្លាក់មុខតំណែងរបស់មកជា មន្ត្រីរាជការធម្មតា ម្នាក់វិញ បន្ទាប់ពីគាត់ បាន ប្រព្រឹត្តការសង្គ្រោះបឋម ទៅលើ អ្នកជំងឺស្រី វ័យ១៧ ឆ្នាំ ម្នាក់ ដែលខុសវិជ្ជាជីវៈ គ្រូពេទ្យ។

ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋានជាតិ ក៏ បានសម្រេចផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគិលានុបដ្ឋាករបស់លោក ឈុន ផល្លី រយៈពេល២ឆ្នាំ ដោយសារការអនុវត្តបច្ចេកទេសសង្គ្រោះបឋមមិនត្រឹមត្រូវតាមស្តង់ដារវិជ្ជាជីវៈ។

យោងតាមសេចក្ដីប្រកាសរបស់មន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលបាន ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ការសម្រេចនេះធ្វើឡើងក្រោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋានជាតិបានពិនិត្យលើករណីពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈរបស់លោក ឈុន ផល្លី អតីតប្រធានមណ្ឌលសុខភាពសិត្បូ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងតាមសេចក្ដីសម្រេចនេះ លោក ឈុន ផល្លី នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈគិលានុបដ្ឋាករយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៨៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN