ភ្នំពេញ: យោងតាម របាយការណ៍របស់ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា: គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ គឺត្រឹមតែ រយៈពេល ១០ ថ្ងៃប៉ុណ្ណោះ, កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបន្តបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន៨៥ករណី និង ឃាត់ខ្លួនបានជនសង្ស័យចំនួន១២៣នាក់ នៅទូរទាំង ប្រទេស។
ចំពោះបទល្មើស ដែលបានបង្រ្កាប ខាងលើនេះ រួមមាន: បទល្មើសលួច ចំនួន ៤១ករណី ឆក់២ករណី ប្លន់៣ករណី ឆបោក៥ករណី ហិង្សា១៨ករណី រំលោភសេពសន្ថវៈ៣ករណី បំពានផ្លូវភេទ១ករណី ប្រើប្រាស់អាវុធខុសច្បាប់២ករណី ឃាតកម្ម៩ករណី និង បង្ខាំងមនុស្សខុសច្បាប់១ករណី។
ចំពោះ រាជធានី និង ខេត្ត ដែលមានកើតមានបទល្មើស ខាងលើមាន: រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




