ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចពិភាក្សាស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) នៅកម្ពុជា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា, តាមរយៈកិច្ចសហការគ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា​ ក្រោមក្របខណ្ឌនៃក្រុមការងារ “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានរៀបចំកិច្ចពិភាក្សាស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាសម្រាប់វិស័យឯកជន ក្រោមអធិបតីភាព ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ​ “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” ផ្នែកឯកជន និង ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។

កិច្ចពិភាក្សានេះក៏មានការចូលរួមផងដែរពីសំណាក់មន្តរីជំនាញ និហមន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរអគ្គីសនីកម្ពុជា, តំណាងពីអគ្គិសនីកម្ពុជា (EDC) តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំ នៅកម្ពុជា, តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) ទាំងការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណជា ៣៥០នាក់។

គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បី៖
១. បង្កើនការយល់ដឹង៖ ដើម្បីស្តាប់ការបង្ហាញផ្ទាល់អំពីគោលការណ៍ បទប្បញ្ញត្តិ និងនីតិវិធីបច្ចេកទេសផ្លូវការនៃការដំឡើង និងប្រើប្រាស់ថាមពលពន្លឺព្រះ អាទិត្យលើដំបូលនៅកម្ពុជា និង
២. ដោះស្រាយការលំបាក និងចម្ងល់៖ បើកឱកាសឱ្យតំណាងផ្នែកឯកជនបានលើក ឡើងនូវបញ្ហាប្រឈម ចម្ងល់ និងសំណូម ពរជាក់ស្តែង ជុំវិញការអនុវត្តកន្លងមក ដើម្បីទទួលបានការបកស្រាយ និងដំណោះស្រាយដ៏ច្បាស់លាស់ពីអាជ្ញាធរមាន សមត្ថកិច្ច។

ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ​ “ញ” តំណាងផ្នែកឯកជនបានថ្លែងថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល (Rooftop Solar) កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាតម្រូវការចាំបាច់របស់វិស័យឯកជន ជាពិសេសក្នុងចំណោមរោងចក្រ សហគ្រាស និងអាជីវកម្មនានា ដើម្បីចូលរួមចំណែកក្នុងកាត់បន្ថយថ្លៃដើមផលិតកម្ម ការពារបរិស្ថាន និងឆ្លើយតបទៅនឹងគោលនយោ បាយអភិវឌ្ឍន៍បៃតង។ ទោះជាយ៉ាងណាក៏ដោយ កន្លងមកនេះភាគីផ្នែកឯកជននៅតែបន្តមានចម្ងល់ និងជួបប្រទះនូវបញ្ហាប្រឈម មួយចំនួន ពាក់ព័ន្ធនឹងគោលការណ៍ណែនាំ បទដ្ឋានបច្ចេកទេស និងនីតិវិធីនៃការស្នើសុំដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យលើដំបូល (សូឡា) នេះ។

បន្ថែមលើកនេះ ឧកញ៉ា ក៏បានអំពាវនាវ និងសម្តែងការស្វាគមន៍ចំពោះការចូលរួម និងសហការគ្នាចំពោះគ្រប់ភាគីពាក់ព័ន្ធផ្នែកឯកជនទាំងអស់ក្នុងការពង្រឹងយន្តការក្រុមការងារ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដោយប្រើយន្តការនេះតាមរយៈសភាពាណិជ្ជកម្មកម្ពុជា ជាច្រករួមតែមួយគត់ក្នុងការទទួលយក និងប្រមូលធាតុចូល និងបញ្ហាប្រឈមនានារបស់វិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយជូនប្រកបដោយប្រសិទ្ធិភាព។

សូមជម្រាបជូនថា ដោយយោងតាមមន្ត្រីនៃអាជ្ញាធរអគ្គិសនីកម្ពុជា និយមន័យមនៃថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) សំដៅដល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដែលត្រូវដំឡើងនៅក្រោយនាឡិការស្ទង់ និងក្នុងទីតាំងរបស់អ្នកប្រើប្រាស់ សម្រាប់បម្រើឱ្យការប្រើប្រាស់ អគ្គិសនីរបស់អ្នកប្រើប្រាស់អគ្គិសនី ដែលអាចជាប្រព័ន្ធដំឡើងលើដី ឬលើដំបូល។
ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) ត្រូវបែងចែកចេញជាពីរប្រភេទគឺ៖
១. ប្រព័ន្ធប្រភេទ១៖ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលបម្រើឱ្យទីតាំងប្រើប្រាស់អគ្គិសនីដែលមិនភ្ជាប់ការប្រើប្រាស់ ជាមួយបណ្តាញ ផ្គត់ផ្គង់របស់ប្រ័ពន្ធបណ្តាញជាតិ ពុំចាំបាច់ស្នើសុំការអនុញ្ញាត្ត ពុំចាំបាច់ជូនដំណឹង និងពុំតម្រូវឱ្យបង់ថ្លៃប៉ះប៉ូវទេ។
២. ប្រព័ន្ធប្រភេទ ២៖ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលបម្រើឱ្យទីតាំងប្រើប្រាស់អគ្គិសនីដែលភ្ជាប់ការប្រើប្រាស់ជាមួយបណ្តាញផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ (សាំងក្រូន ,ATS ,MTS.) ។

កិច្ចពិភាក្សានេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៣:០០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។រក្សាសិទ្ធដផយ៖CEN