ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាបជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារប្រាក់ នៅ​ក្រុង​បាវិត

ខេត្តស្វាយរៀង÷ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៥០នាទីព្រឹក កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្តដើម្បីជំរិតទារប្រាក់ នៅត្រង់ចំណុចផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ក្រោយពីទទួលបានព័ត៌មានរួចមក​ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជា​អោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត បានចុះធ្វើការស្រាវជ្រាវ​ ស៊ើបអង្កេត តាម​វិធានការ​ជំនាញ​ ភ្លាមនោះ ក៏ឃេីញជនសង្ស័យកំពុងបើករថយន្តគេចខ្លួន សមត្ថកិច្ចបានដេញតាម និងស្ទាក់តាមគោលដៅប្រទាក់ក្រឡា​ ពេលនោះក្រុមជនសង្ស័យបានទម្លាក់ជនរងគ្រោះជាជនជាតិវៀតណាមចោល​តាមផ្លូវ និងបានចេញពីរថយន្ត រួចរត់ចូលវាលស្រែ សមត្ថកិច្ចយើងបានរត់ដេញតាមចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ ភេទប្រុស ជាជនជាតិវៀតណាម នៅវេលាម៉ោង ១០និង៣០នាទីព្រឹក នាថ្ងៃដដែល ព្រមដកហូតវត្ថុតាងរួមមាន÷
រថយន្ត ម៉ាក Toyota prius ពណ៌ក្រហម (រថយន្តធ្វើសកម្មភាព) ០១គ្រឿង

  • កាំបិតធ្វើសកម្មភាព ០៣ដេីម
  • ទូរស័ព្ទដៃ ០២គ្រឿង និងនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធដោយ៖សុទ្ធលី