ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុង​ស្ទឹងត្រែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

សមិទ្ធផលដែល សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​រួមមាន៖ ទីលានតេជោធិបតី វេទិកានាគជ័យ សួនបវរធិបតី សួនសុវណ្ណភូមិ និងសួនរូបម្នាស់ទឹកឃ្មុំ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធដែលបានរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅបានយ៉ាងរលូនល្អ និងទទួលបានលទ្ធលផយ៉ាងគាប់ប្រសើរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺយកប្រទេសជាតិ និងប្រជាជនជាគោល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាឱ្យអាជ្ញាធរសមត្ថកិច្ចរបស់ខេត្តស្ទឹងត្រែង បន្តពង្រឹងការទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ធ្វើយ៉ាងណាកុំឱ្យខេត្តមានពាក់ព័ន្ធជាមួយអ្វីដែលគ្រោះថ្នាក់ ជាសេដ្ឋកិច្ចខ្មៅ យកចូលក្នុងខេត្តស្ទឹងត្រែងឱ្យសោះ៕រក្សាសិទ្ធដោយ៖សុទ្ធលី