ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាឱ្យមន្ត្រីជំនាញស្វែងរកការពិតករណីបង្គោលភ្លើងសូឡា១ដើម តម្លៃ ៨លានរៀល

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យមន្ត្រីជំនាញ ចុះទៅសាកសួរមន្ត្រីមូលដ្ឋាន ពាក់ព័ន្ធនឹងករណីបង្គោលភ្លើងសូឡា១ដើម មានតម្លៃរហូតដល់៨លានរៀល ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ។
ចំណាត់ការរបស់អភិបាលខេត្ត ធ្វើឡើងបន្ទាប់ពីឃើញមហាជន បានចែកចាយព័ត៌មាននេះ លើបណ្ដាញសង្គម ជាហូរហែ ហើយសាធារណជន ក៏ប្រតិកម្មខ្លាំងនឹងតម្លៃបង្គោលភ្លើងសូឡាដែរ ។
ប្រតិកម្មរបស់មហាជន ដែលជជែកពីតម្លៃបង្គោលភ្លើងសូឡា១ដើម៨លានរៀលនេះ ក៏ដោយសារពួកគេ សង្ស័យមានអំពើពុករលួយក្នុងគម្រោងអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា បានឃើញការរិះគន់របស់មហាជនហើយពាក់ព័ន្ធរឿងខាងលើ ហើយក៏បានចាត់មន្ត្រីជំនាញចុះទៅសាកសួរដែរ ដោយរង់ចាំលទ្ធផល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ។

មេឃុំទឹកហូតចេញលិខិតបកស្រាយហើយរឿងសង់បង្គោលភ្លើងសូឡាតម្លៃ១ដើម៨លានរៀល៕ រក្សាសិទ្ធដោយ៖សុទ្ធលី