ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាសទី១ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញចំនួនគ្រោះថ្នាក់កើតឡើងច្រើនជាងគេ ចំនួន ៤៦១ លើក ខណៈគ្រោះថ្នាក់ទាំងនេះ បានកើតឡើងដោយមូលហេតុ ការបើកបរក្នុងល្បឿនលឿន៤៦%

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍ គ.ស.ច.គ ក្នុងឱកាសផ្អាកការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានកំណើន ២១៣លើក ស្មើ ២០% (១ ២៧៩លើក លើ ១០៦៦លើក) ចំនួនអ្នកស្លាប់មានកំណើន ៧៩នាក់ ស្មើ១១% (៧៧៣នាក់ លើ ៦៩៤នាក់) និងចំនួនអ្នករបួសមានកំណើន ៤៦៨ នាក់ ស្មើ៣២% (១ ៩៤៤ នាក់ លើ ១ ៤៧៦នាក់) ។ គ្រោះថ្នាក់ទាំងនេះ បានកើតឡើងដោយមូលហេតុ ការបើកបរក្នុងល្បឿនលឿន៤៦% ការមិនគោរពសិទ្ធិអាទិភាព ២២% ការមិនប្រកាន់ស្តាំ១២% ការវ៉ាជែង ៧% ការបត់មិនប្រយ័ត្នចំនួន៦% ការបើកបរក្នុងស្ថានភាពស្រវឹង៤% ការមិនគោរពសញ្ញ ចរាចរណ៍២% និងកត្តាយាន១%។

គួរបញ្ជាក់ថា ចំនួនគ្រោះថ្នាក់កើតឡើងច្រើន នៅរាជធានីភ្នំពេញចំនួន ៤៦១ លើក ខេត្តព្រះសីហនុចំនួន ៩២លើក ខេត្តកណ្តាលចំនួន ៧៥លើក ខេត្តកំពង់ស្ពឺចំនួន ៥៧លើក និងខេត្តស្វាយរៀងចំនួន ៥៥លើក ភាគច្រើនលើសលប់នៃការបង្កគ្រោះថ្នាក់ គឺ បណ្តាលពីកត្តាអ្នកបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែស ដែលអាចបញ្ជាក់បានថា ស្មារតីអ្នកបើកបរ ខ្លាចនគរបាល ជាងខ្លាចច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី