ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកមន្ទីរប្រឆាំងគ្រឿងញៀនកម្ពុជា បដិសេធ គ្រឿងញៀនជាង ១,៣ តោន ដែលបានវិចខ្ចប់ ក្នុងការ៉ុងបោះពុម្ពម៉ាកអង្ករខ្មែរ ហើយ ត្រូវបាន អាជ្ញាធរឥណ្ឌូនេស៊ី ស្ទាក់ចាប់បាននោះ មិនមែន នាំចេញពី កម្ពុជាទេ!!

ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរនគរបាលប្រឆាំងគ្រឿងញៀន នៃ អគ្គស្នងការដ្ឋាននគរបាលខេត្ត បានមានប្រសាសន៍នៅ រសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦ នេះថា: គ្រឿងញៀនជាង ១,៣ តោន ដែលបានវិចខ្ចប់នៅក្នុងការ៉ុងបោះពុម្ពម៉ាកអង្ករខ្មែរ និង ត្រូវបាន អាជ្ញាធរឥណ្ឌូនេស៊ី ស្ទាក់ចាប់បាន នៅលើកប៉ាល់ដឹកទំនិញ បរទេស មួយគ្រឿង ស្ថិតនៅក្នុងព្រំដែនសមុទ្រឥណ្ឌូណេស៊ីនោះ គឺ មិនមែននាំចេញ ពីកម្ពុជាទេ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា: យោងតាមការស្រាវជ្រាវយ៉ាងម៉ត់ចត់ របស់មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ជំនាញ របស់កម្ពុជា, គ្រឿងញៀន ចំនួនជាង ១,៣ តោន ដែលអាជ្ញា ឥណ្ឌូនេស៊ី រឹបអូសបាននោះ គឺបាននាំចេញពី ព្រំដែន នៃ ប្រទេសឡាវ ទៅកាន់ ប្រទេសថៃ (សមុទ្រថៃ) មុននឹងចេញដំណើរ ឆ្លងកាត់ព្រំដែនសមុទ្រឥណ្ឌូនេស៊ី។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា: ចំណែកឯ ការ៉ុង ដាក់គ្រឿងញៀន ដែលមានម៉ាក់អង្គរខ្មែរ (សរសេរអក្សរខ្មែរ)នោះ គឺ ពួកឧក្រិដ្ឋជន អាចទិញពី ព្រំដែនកម្ពុជា-ថៃ ឬ ត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ ហើយយកទៅ ដាក់គ្រឿងញៀននោះ ដើម្បីទម្លាក់កំហុសដាក់ ឬ សំអុយ ឈ្មោះ ប្រទេសកម្ពុជា តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែ សីហា ឆ្នាំ ២០២៦ ទាហានជើងទឹកឥណ្ឌូណេស៊ី បានស្ទាក់រឹបអូសសារធាតុញៀន ចំនួន ៦៥ ការ៉ុង មានផ្ទុកសារធាតុ គ្រឿងញៀន ប្រភេទ កេតាម៉ីន មាន ទម្ងន់សរុប ១, ៣៧ តោន នៅលើនាវាសង្ស័យមួយ ដែលបានចាកចេញពីប្រទេសថៃ ហើយចូលដល់ដែនទឹកឥណ្ឌូណេស៊ី។

អាជ្ញាធរឥណ្ឌូនេស៊ី ក៏បានឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់ ក្នុងនោះ រួមមាន: បុរស ៧នាក់ជាជនជាតិភូមា និងម្នាក់ជាជនជាតិតៃវ៉ាន់។ 

បច្ចុប្បន្ននេះ អាជ្ញាធរឥណ្ឌូណេស៊ី កំពុងតែ បន្តការស្រាវជ្រាវរកកំពង់ផែចេញដំណើរ គោលដៅចុងក្រោយ និង អត្តសញ្ញាណរបស់អ្នកផ្ញើ និ ងអ្នកទទួល ដើម្បីចាត់ការតាមនីតិវិធី របស់ឥណ្ឌូនេស៊ី៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយCEN