ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ បដិសេធសំណើសុំ ស្ថិតនៅក្រៅឃុំរបស់អ្នកសារព័ត៌មានពលរដ្ឋជាស្ត្រី ម្នាក់ ជាប់ ពាក់ព័ន្ធនឹងបទល្មើស ញុះញង់ និង ការជេរប្រមាថថ្នាក់ដឹកនាំជាតិ?

ភ្នំពេញ: សភាស៊ើបសួរ នៃ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីរសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦នេះ បានបើកសវនាការ ជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍-ការ សុំដោះលែង ស្ថិតនៅក្រៅឃុំ របស់ស្រ្តីជាប់ចោទម្នាក់ ដែលជាអ្នកកាសែត online ជាប់ពាក់ព័ន្ធនឹង ការសរសេររិះគន់ធ្ងន់ៗ និង វាយប្រហារ ទៅលើ ប្រមុខថ្នាក់ដឹកនាំជាតិ ទាក់ទង ជាប់ពាក់ នឹង ជម្លោះព្រំដែនកម្ពុជា-ថៃ តាមបណ្តាញសង្គម។

បន្ទាប់ពីការបញ្ចប់ការ សាកសួរ និង ពិភាក្សាដេញដោល ទៅលើ ជនជាប់ចោទ និង មេធាវីការពារក្តី របស់ជនជាប់ចោទ, សភាស៊ើបសួរ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ ក៏បានសម្រេច ដោយ
បដិសេធ ចំពោះសំណើសុំ ស្ថិតនៅក្រៅឃុំរបស់ ជនជាប់ចោទ ដោយ ហេតុផល ថា ដើម្បីរក្សាទុក ជនជាប់ សម្រាប់ នៅក្នុងពន្ធនាគារ សម្រាប់មានវត្តមាន ក្នុង ពេលសវនាការនា នាពេលខាងមុខ។ តែបានប្រកាសបើកផ្លូវឱ្យ ជនជាប់ចោទ មានសិទ្ធិ ប្តឹងសារទុក្ខ ទៅកាន់ តុលាការកំពូល ក្នុងរយៈ ពេល ១ ខែគិតចាប់គិត ពីថ្ងៃនេះ តទៅ។

ជនជាប់ចោទរូបនេះ មានឈ្មោះ ហ៊ីម មុំ ហៅ ខែម ស្រីមុំ ភេទ ស្រី អាយុ ៣៥ ឆ្នាំ នៅលីវ មាន មុខរបរ: ជាអ្នកសារព័ត៌មានពលរដ្ឋ និង ជាអ្នកសកម្មក្នុងកិច្ចការងារសង្គម។

ជនជាប់ចោទ ត្រូវបាន សមត្ថកិច្ចនគរបាល ជំនាញ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពី ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២៦ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទពីបទ: ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទ: ប្រមាថ តាមបញត្តិមាត្រា ៤៩៤ ៤៩៥ និង មាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្ននេះ ជនជាប់ចោទ បាននឹងកំពុងតែ ឃុំខ្លួន ជា បណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស (ម២) ដើម្បីរងចាំ សវនាការជំនុំជម្រះ តាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN