ក្រុមអ្នកជំនាញការនិយាយថា ពួកគេបានដឹងពីអ្វីដែលបានកើតឡើងចំពោះជើងហោះហើរដែលមានវាសនាអាក្រក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។
អាថ៌កំបាំងធំបំផុតនៃវិស័យអាកាសចរណ៍គឺការបាត់ស្រមោលនៃជើងហោះហើរ MH370 ដោយនាំយកទៅជាមួយនូវជីវិតមនុស្ស២៣៩នាក់ ។
តាំងពីពេលនោះមក មានសកម្មភាពរុករកជាច្រើនត្រូវបានអនុវត្តន៍ ប៉ុន្តែចុងក្រោយពុំមានអ្នកណាម្នាក់ដឹងច្បាស់ប្រាកដថាមានហេតុការណ៍អ្វីបានកើតឡើងចំពោះយន្តហោះនេះ។
Larry Vance អតីតអ្នកស៊ើបអង្កេតជាន់ខ្ពស់នៃគណៈកម្មការសុវតិ្ថភាពគមនាគមន៍កាណាដា អះអាងថា អ្វីដែលលោកនិយាយបានកើតឡើងចំពោះជើងហោះហើរនេះ។

លោកLarry Vance និងក្រុមអ្នកជំនាញការល្បីល្បាញអំពីសុវត្ថិភាពអាកាសចរណ៍ John Cox និង Martin Dolan -ធ្លាប់ជាប្រធាននាយកដ្ឋានសុវត្ថិភាពគមនាគមន៍អូស្ត្រាលី នៅខណៈពេលដែល MH370 បានបាត់ខ្លួន បានប្រមូលផ្តុំការស្រាវជ្រាវស្វែងរកភស្តុតាងបញ្ជាក់ថា ការបាត់ស្រមោលរបស់ MH370 ធាតុពិតទៅគឺជាការសម្លាប់រង្គាលមួយ។
John Dawson ជាមេធាវីតំណាងឱ្យអ្នករងគ្រោះទាំងក្នុងជើងហោះហើរ MH370 និងMH 17 មុននោះ ត្រូវបានបាញ់ទម្លាក់នៅអ៊ុយក្រែន ឱ្យដឹងថា៖ «បណ្ដាសមាជិកក្នុងក្រុមហោះហើររបស់ MH370 ធ្លាប់បានហោះហើរកំណាត់ផ្លូវប៉េកាំងនិង Kuala Lumpurជាច្រើនជើង។ប្រការនេះបានផ្តើមឱ្យគេគិតដល់អំពីលទ្ធភាពដែលសមាជិកក្រុមហោះហើរណាមួយនោះបានចេតនាបង្កឱ្យមានហេតុការណ៍ធ្វើឱ្យជើងហោះហើរជួបគ្រោះថ្នាក់។ តាមរយៈវិធីណាមួយនោះ ក្នុងបន្ទប់របស់អ្នកដំណើរអាចត្រូវបានស្រូបយកអស់ Oxygen ធ្វើឱ្យអ្នកទាំងអស់នៅក្នុងបន្ទប់អ្នកដំណើរបានស្លាប់ដោយការថប់ដង្ហើម។នេះគឺជាផែនការមួយត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ទាំងការសម្រាប់បញ្ជាក់រឿងនេះ គឺ៤ឆ្នាំកន្លងមកហើយគេពុំបានរកឃើញសាកសពជនរងគ្រោះសូម្បីតែម្នាក់។
Simon Hardy ជាអតីតគ្រូបង្វឹកជាន់ខ្ពស់របស់ក្រុមហ៊ុន Boeing និងជាអ្នកជំនាញបើកបរយន្តហោះ Boeing 777 ក៏ជឿជាក់ថា នេះគឺជាករណីសម្លាប់មនុស្សរង្គាលមួយរបស់មេក្រុមជើងហោះហើរ ព្រោះមានភស្តុតាងបញ្ជាក់ថា មេក្រុមហោះហើរនេះនូវបានបើកយន្តហោះMH370 ក្រវែលពីលើ Penang របស់ខ្លួនដើម្បីជម្រាបលានៅមុនពេលដែលជននេះបានបើកយន្តហោះសំយុងក្បាលចុះនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា -កន្លែងមួយដែលយន្តហោះនឹងគ្មានពេលណាត្រូវបានរកឃើញ៕
សូយន