ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនខ្មែរកំពុងតែទន្ទឹងរង់ចាំមើល ពីលទ្ធផលស៊ើបអង្កេត និង ចំណាត់ការ របស់ក្រសួងមហាផ្ទៃ ចំពោះ ករណី លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន និង លោក វរសេនីយទោ ឡេង ពៅ  ដែលជាប់ សង្ស័យពាក់ព័ន្ធនឹងបទល្មើស កំហែងយក និង រំលោភអំណាច ??

ភ្នំពេញ: កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៦ កន្លងទៅនេះ
លោកឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី នៃ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច មួយ ដោយផ្អាកការងារបណ្ដោះអាសន្នចំពោះឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បី បើកផ្លូវឱ្យ គណៈកម្មការស៊ើបអង្កេតជំនាញ
បន្តនីតិវិធីក្នុងការស្រាវជ្រាវ ស៊ើបអង្កេត  ដើម្បីរកការពិត ទាក់ទងនឹង បណ្តឹងរបស់ យុវជនម្នាក់ ដែលបានប្តឹង លោក រុន រ័ត្នវាសនា និង គូកន  ទៅ កាន់ អគ្គស្នងការនគរបាលជាតិ ទាក់ទង នឹង ករណី ចាប់ជំរិត ប្រាក់ និង ចាប់បង្ឃាំងមនុស្សខុសច្បាប់??

ទន្ទឹមនឹងការព្យួរការងាររបស់ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនានេះ  គណៈកម្មការស៊ើបអង្កេតជំនាញ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានចាប់ ផ្តើម ធ្វើការស៊ើបអង្កេត និង សិក្សាស្រាវជ្រាវ ទៅលើលោក រ័ត្នវាសនា និង គូកន តាមបណ្តឹងរបស់ ជនរងគ្រោះ ដើម្បីរកការពិត និង យុត្តិធម៌ ជូនភាគីទាំងពីរ នៅក្នុង រឿងក្តីនេះ។

ករណីដោយឡែក កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០២៦, លោកឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រៃវែង និង ជាពាណិជ្ជកររកស៊ីជួញដូរសត្វគោ-ក្របីម្នាក់ ក៏បានដាក់ពាក្យប្តឹង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និង លោកស្នងការរង ឡេង ពៅ ពីបទ: កំហែងយក និង បទ រំលោភអំណាច ទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី និង ជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ផងដែរ ដើម្បី សុំឱ្យមាន ចំណាត់ការផ្នែករដ្ឋបាល និង  វិធានការណ៍ ផ្លូវច្បាប់ ចំពោះ មន្ត្រីទាំងពីររូបនេះ ដោយចោទប្រកាន់ថា: ពួកគេ បានតម្រូវឱ្យ គាត់ បង់លុយ ប្រចាំខែ ចំនួន ១ម៉ឺន ដុល្លារអាមេរិក ក្នុងមួយខែៗ ??

ចំពោះករណីទាំងពីរ ខាងលើនេះ រហូតដល់ពេលនេះ គេទាន់ឃើញ មានសេចក្តីបំភ្លឺ ឬ របាយការណ៍ នៃ ការស្រាវជ្រាវ ឬ ចំណាត់ការ ផ្លូវច្បាប់ ណាមួយ ដែលចេញដោយ ក្រសួងមហាផ្ទៃ នៅឡើយទេ ចំពោះ មន្ត្រីនគរបាលជាន់ខ្ពស់ទាំង៣ រូបនេះ ។

ឥឡូវនេះ មហាជនខ្មែរ កំពុងតែ ទន្ទឹងរង់ចាំ មើល អំពីលទ្ធផល នៃ ការស៊ើបអង្កេត និង ចំណាត់ការបន្ត របស់ ថ្នាក់ដឹកនាំ នៃ ក្រសួងមហាផ្ទៃ ចំពោះ ករណី លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា , លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន និង លោកវរសេនីយ៍ទោ ឡេង ពៅ។

ទាក់ទងនឹង ករណី ទាំងពីរ ខាងលើនេះ, លោកបណ្ឌិត ទូច សុខ: អ្នកនាំពាក្យរង នៃ ក្រសួងមហាផ្ទៃ មិនអាច ទាក់ទង ដើម្បីសុំព័ត៌មាន បានឡើយ គិត ត្រឹមថ្ងៃផ្សាយដំណឹងនេះ។

សូមបញ្ជាក់ថា: កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦ យុវជនម្នាក់ ឈ្មោះ ហួត សិទ្ធិរាជ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ: សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  បានប្តឹងលោក ឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និង មនុស្សពីរនាក់ទៀត ទៅកាន់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ ពីបទ៖ ចាប់ ឃុំឃាំង និង បង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ប៉ះ ពាល់ដល់សេរីភាពបុគ្គល, មិនព្រមដោះលែងបុគ្គលដែលត្រូវបានឃុំ ដោយខុសច្បាប់, កំហែងយក, ផ្តើមគំនិត និង សមគំនិត” ។

នៅក្នុងពាក្យបណ្តឹងរបស់នោះ ឈ្មោះ ហួត រិទ្ធិរាជ បានទាមទារថ្លៃ ខូចខាត ចំនួន ៥០៥, ០០០ ដុល្លារអាមេរិក និង ជម្ងឺចិត្ត ចំនួន ២០០, ០០០ (២០) ម៉ឺនដុល្លារ អាមេរិក ពីលោករុនរ័ត្នវាសនា និង គូកន៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN