ខេត្តកំពង់ស្ពឺ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ សហការជាមួយ ពន្ធនាគារខេត្ត កំពង់ស្ពឺ និង អាជ្ញាធរពាក់ព័ន្ធ និង ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ កាលពីព្រឹកព្រលឹម ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ បានធ្វើការផ្ទេរ និង ដឹកជញ្ជូន អ្នកទោស
ចំនួន២០០នាក់ ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅឃុំបន្តនៅពន្ធនាគារខេត្តកំពត និងខេត្តកែប ដោយសុវត្ថិភាព។
មន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ បានឱ្យដឹងថា: ការផ្ទេរ អ្នកទោស ដ៏សន្ធឹកសន្ធាប់ ខាងលើនេះ ទៅឃុំខ្លួន បន្ត នៅក្នុង ពន្ធនាគារខេត្ត កំពត និង កែប គឺដើម្បីរំដោះភាពចង្អៀតណែន នៅក្នុង ពន្ធនាគារខេត្តនេះ។
លោកនិយាយថា: បច្ចុប្បន្ននេះ ស្ថានភាព នៅក្នុង ពន្ធនាគារខេត្តកំពង់ស្ពឺ គឺ មានភាពនចង្អៀតណែន ដោយសារតែ មានចំនួនអ្នកជាប់ឃុំឃាំង ច្រើនពេក៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







