តំណាងសមាជិកសភាមកពី ១៦ ប្រទេសទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានប្រកាសអនុម័តជាផ្លូវការនូវ «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំលើកទី ៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (APPFGH) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ១១-១៣ ខែសីហា ឆ្នាំ ២០២៦។
សេចក្តីថ្លែងការណ៍រួមភ្នំពេញនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរួមគ្នាយ៉ាងមោះមុត ក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC)
តាមរយៈការដោះស្រាយបញ្ហាប្រឈមស្នូលពីរគឺ ការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា AI ប្រកបដោយអភិបាលកិច្ច និងសីលធម៌ ព្រមទាំង ការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាសមធម៌និងកិច្ចការពារដល់ក្រុមមនុស្សងាយរងគ្រោះ
ទូទាំងតំបន់រាប់ទាំងជនភៀសសឹកដោយសារសង្គ្រាមផងដែរ។
សូមអានខ្លឹមសារដើមទាំងស្រុងនៃ «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ដូចខាងក្រោម៖
















