…ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីព្រៃនគរ នាខេត្តប៊ិញធ្វឹង (Binh Thuan) វៀតណាម គេចាក់ផ្លែស្រកានាគទាំងគរៗតាមបណ្តោយផ្លូវមាត់ទន្លេ ព្រែក ដើម្បីឲ្យគោស៊ី ។
បណ្តាញសង្គមវៀតណាមកំពុងបង្ហោះរឿងនេះ ព្រោងព្រាត ។
យោបល់មួយចំនួនចោទប្រកាន់លើក្រុមឈ្មួញកណ្តាលគេថា ៖ “កន្លែងខ្លះរកស៊ីគ្មាន កន្លែងខ្លះបែរជា “សម្បូរ” ដល់ថ្នាក់ចាក់ចោល! ទាំងអស់នេះមកពី “ឈ្មួញកណ្តាល” ។
ប៉ុន្តែមតិភាគច្រើនថានេះ បណ្តាលមកពីរដ្ឋាភិបាលពុំមានគោលនយោបាយសមស្រប ព្រោះទាល់តែ ៖ ការផ្គត់ផ្គង់លើសតម្រូវការទើបវាមានបញ្ហាបែបនេះ ! ។
មតិលើបណ្តាញសង្គម ។
បេះយកមកចាក់ចោលឲ្យគោស៊ីមុខផ្ទះ
ហេតុនេះឯងរឿងស្រកានាគ១គីឡូ ២០០០រៀល កំពុងដឹកលក់តាមដងវិថីនៅស្រុកយើងវាពុំមែនជាបញ្ហាអ្វី គួរឲ្យងឿងឆ្ងល់នោះទេ ។
យ៉ាងណាក្តី ក៏វាចៀសមិនរួចពីការវាយទម្លាក់ថ្លៃស្រកានាគរបស់កសិករខ្មែរយើង ដែលដាំវាផងដែរ ប្រសិនបើសមត្ថកិច្ចពុំមានវិធានការនោះទេ ៕ ចន្ទ្រា