ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ករណី លោក ជា វុទ្ធី គឺជាការសម្រេចសេចក្តីដោយឯករាជ្យរបស់ស្ថាប័នអំណាចតុលាការ ដែលផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង

ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅថ្ងៃទី 21 ខែបានថ្លៃងថា ការចេញសេចក្តីសម្រេច ឬសាលក្រមផ្តន្ទាទោសរបស់តុលាការដំបូងលើបុគ្គល លោក ជា វុទ្ធី គឺជាការសម្រេចសេចក្តីដោយឯករាជ្យរបស់ស្ថាប័នអំណាចតុលាការ ដែលផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងដែលមាននៅក្នុងសំណុំរឿង ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ជាធរមាន។

ប្រសិនបើជនជាប់ចោទយល់ឃើញថា ការសម្រេចសេចក្តីនោះមិនមានភាពយុត្តិធម៌ ឬមិនសុខចិត្ត ច្បាប់បានបើកផ្លូវទូលំទូលាយឱ្យអនុវត្តសិទ្ធិប្តឹងតវ៉ា (ប្តឹងឧទ្ធរណ៍ និងប្តឹងសាទុក្ខ) ទៅតាមស្ថាប័នតុលាការជាន់ខ្ពស់ ដោយត្រូវអនុវត្តស្របតាមលក្ខខណ្ឌ និងនីតិវិធីដែលមានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន។ សិទ្ធិការពារខ្លួន ត្រូវបានធានាការពារដោយក្រមនីតិវិធីព្រហ្មទណ្ឌ និងជាពិសេស ធានាដោយមាត្រា ៣៨ កថាខណ្ឌទី៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ”។

ពាក់ព័ន្ធសង្គមស៊ីវិល និងសហគមន៍ចំនួន ៥០ អំពាវនាវដល់អាជ្ញាធររដ្ឋដោះលែងអតីតព្រះសង្ឃ លោក ជា វុទ្ធី និងលុបចោលទោសជាប់ពន្ធនាគារ, ខ្ញុំសូមជម្រាបជូនថា នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ការលើកកម្ពស់ការគោរពច្បាប់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។ រាល់ការអំពាវនាវ ឬការសម្ដែងមតិរបស់អង្គការសង្គមស៊ីវិលនិងសហគមន៍នានា គួរតែឈរលើស្មារតីនៃការគោរពឯករាជ្យភាពនៃអំណាចតុលាការ និងទុកលទ្ធភាពឱ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តតួនាទីរបស់ខ្លួនដោយរលូន ជៀសវាងការដាក់សម្ពាធដែលអាចប៉ះពាល់ដល់ក្របខ័ណ្ឌច្បាប់ និងសីលធម៌សង្គម។

ក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនលោកថា ផ្អែកតាមមាត្រា ៣១ វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពអ្នកដទៃឡើយ ហើយការប្រើសិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ ត្រូវប្រព្រឹត្តទៅតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។ បន្ថែមពីនេះ, មាត្រា ៤៩ ថ្មី កថាខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងដែរថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។ រក្សាសិទ្ធដោយ៖សុទ្ធលី