ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតប ការទាមទារបស់អង្គការសង្គមស៊ីវិលចំនួន៥០ ដែលសូមឱ្យ អាជ្ញាធរពាក់ព័ន្ធ ដោះលែង អតីតភិក្ខុ ជាប់ចោទ ជា វុទ្ធី ពីពន្ធនាគារ!

ភ្នំពេញ: ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និង ជា
អ្នកនាំពាក្យ នៃ ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២១ ខែ សីហានេះ បានធ្វើការ ឆ្លើយតប ទៅនឹង ការទាមទារបស់ ក្រុមអង្គការសង្គមស៊ីវិលចំនួន៥០ អង្គការ-សមាគមន៍ ដែលសូមឱ្យ អាជ្ញាធរពាក់ព័ន្ធ ដោះលែង អតីតភិក្ខុ ជាប់ចោទ ឈ្មោះ ជា វុទ្ធី ដែលត្រូវបាន តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់គុក កំណត់ ១៨ ខែ ជាប់ពាក់ព័ន្ធនឹងបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរ ដល់សង្គម ពីពន្ធនាគារ។

ទាក់ទងនឹងករណីនេះ .ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍ថា: ការចេញសេចក្តីសម្រេច ឬសាលក្រមផ្តន្ទាទោសរបស់ តុលាការដំបូងលើបុគ្គល លោក ជា វុទ្ធី គឺជាការសម្រេចសេចក្តីដោយឯករាជ្យរបស់ស្ថាប័នអំណាចតុលាការ ដែលផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងដែលមាននៅក្នុងសំណុំរឿង ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ជាធរមាន។

លោកបានបន្តថា: ប្រសិនបើជនជាប់ចោទយល់ឃើញថា ការសម្រេចសេចក្តីនោះមិនមានភាពយុត្តិធម៌ ឬមិនសុខចិត្ត ច្បាប់បានបើកផ្លូវទូលំទូលាយឱ្យអនុវត្តសិទ្ធិប្តឹងតវ៉ា (ប្តឹងឧទ្ធរណ៍ និងប្តឹងសាទុក្ខ) ទៅតាមស្ថាប័នតុលាការជាន់ខ្ពស់ ដោយត្រូវអនុវត្តស្របតាមលក្ខខណ្ឌ និងនីតិវិធីដែលមានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន។

សិទ្ធិការពារខ្លួន ត្រូវបានធានាការពារដោយក្រមនីតិវិធីព្រហ្មទណ្ឌ និងជាពិសេស ធានាដោយមាត្រា ៣៨ កថាខណ្ឌទី៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ”។

ឯកឧត្តម ច័ន្ទមករា បានថ្លែងថា: “ពាក់ព័ន្ធសង្គមស៊ីវិល និងសហគមន៍ចំនួន ៥០ អំពាវនាវដល់អាជ្ញាធររដ្ឋដោះលែងអតីតព្រះសង្ឃ លោក ជា វុទ្ធី និងលុបចោលទោសជាប់ពន្ធនាគារ, ខ្ញុំសូមជម្រាបជូនថា នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ការលើកកម្ពស់ការគោរពច្បាប់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។ រាល់ការអំពាវនាវ ឬការសម្ដែងមតិរបស់អង្គការសង្គមស៊ីវិលនិងសហគមន៍នានា គួរតែឈរលើស្មារតីនៃការគោរពឯករាជ្យភាពនៃអំណាចតុលាការ និងទុកលទ្ធភាពឱ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តតួនាទីរបស់ខ្លួនដោយរលូន ជៀសវាងការដាក់សម្ពាធដែលអាចប៉ះពាល់ដល់ក្របខ័ណ្ឌច្បាប់ និងសីលធម៌សង្គម” ។

ឯកឧត្តម ច័ន្ទមករា បានបន្ថែម ទៀតថា: “ក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនលោកថា: ផ្អែកតាមមាត្រា ៣១ វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពអ្នកដទៃឡើយ ហើយការប្រើសិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ ត្រូវប្រព្រឹត្តទៅតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។ បន្ថែមពីនេះ, មាត្រា ៤៩ ថ្មី កថាខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងដែរថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់”។

សូមបញ្ជាក់ថា: អង្គការសង្គមស៊ីវិល ចំនួន ៥០ អង្គការ-សមាគមន៍ ដែលធ្វើការ លើវិស័យការពង្រឹងច្បាប់ អភិបាលកិច្ចល្អ និង ការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃ ទី ២០ ខែ សីហា ឆ្នាំ ២០២៦ បានចេញសេចក្តីថ្លែងការណ៍រួមមួយ  ដោយ ធ្វើការ អំពាវនាវ យ៉ាងទទូច ដល់ អាជ្ញាធរពាក់ព័ន្ធ  មេត្តាដោះលែង អតីត: ភិក្ខុ ជា វុទ្ធី និង លុបចោលទោសជាប់ពន្ធនាគារ ១៨ ខែ ពាក់ព័ន្ធនឹងការជជែក តាមកម្មវិធីផ្ញើសារជាឯកជន។

សេចក្តីថ្លែងការណ៍រួម មានខ្លឹមសារថា:

  • យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាង ក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលក្រមប្រកាសនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦ ដោយសាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសលោក ជា វុទ្ធី ជាអ្នកសារព័ត៌មានពលរដ្ឋ និងសកម្មជនសង្គមមួយរូប ឱ្យជាប់ពន្ធនាគារ រយៈពេល១៨ ខែ និងពិន័យជាប្រាក់ ២,០០០,០០០ រៀល (ប្រហែល៥០០ដុល្លារអាម៉េរិក) ពាក់ព័ន្ធនឹងសារមួយ ដែលបានផ្ញើនៅក្នុងក្រុមកម្មវិធីផ្ញើសារឯកជន (ក្រុម Messenger) មួយកាលពីខែសីហា ឆ្នាំ២០២៥ កន្លងមក។

-យើងខ្ញុំអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែង ព្រះសង្ឃ ជា វុទ្ធី ជាបន្ទាន់ និងទម្លាក់បទចោទប្រកាន់លើ លោកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងស្នើចំពោះអាជ្ញាធរធានាថាករណីរបស់ លោក ជា វុទ្ធី ត្រូវបានត្រួតពិនិត្យ ដោយអនុលោមទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សជាតិ និងអន្តរជាតិនៅក្នុងប្រទេស កម្ពុជា ។

-ព្រះសង្ឃ ជា វុទ្ធី មានព្រះជន្ម ២៧ វស្សា ត្រូវបានចាប់ខ្លួន ចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាព និងត្រូវបានកាត់ទោសដោយផ្អែកលើការបញ្ចេញមតិយោបល់នៅក្នុងផ្ញើសារ វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម Messenger ឯកជនមួយ ។

  • មតិយោបល់នោះ បានសំដៅទាក់ទងនឹងទឹកដីក្នុងខេត្តមួយចំនួន ស្ថិតក្នុងបរិបទនៃ ស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលការលើកឡើងនេះក្លាយជាភស្តុតាងតែមួយគត់បង្ហាញសម្រាប់ការចោទប្រកាន់ ទៅលើលោក។

សេចក្តីថ្លែងការណ៍រួមនោះ ក៏បានថ្លែងទៀតថា:

-កម្ពុជា ជារដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ (ក.អ.ស.ព.ន) ដែលបាន ធានានូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមមាត្រា១៩ ។
-បទប្បញ្ញត្តិនេះធានាដល់មនុស្សគ្រប់រូបនូវសិទ្ធិក្នុងការ មានមតិយោបល់ដោយគ្មានការជ្រៀតជ្រែក និងសិទ្ធិស្វែងរក ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតគ្រប់ប្រភេទ ដោយសេរី ។

-មាត្រា ១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ក.អ.ស.ព.ន) ទទួល ស្គាល់ថា ការដាក់កម្រិតលើសេរីភាពនៃការបញ្ចេញមតិអាចត្រូវបានអនុញ្ញាត ដោយត្រូវបំពេញតាមលក្ខខណ្ឌ សំខាន់ចំនួនបី៖ (១)មានចែងក្នុងច្បាប់ (២) ត្រូវមានគោលបំណងស្របច្បាប់ ជាពិសេសដើម្បីការពារសិទ្ធិ ឬកេរ្តិ៍ ឈ្មោះរបស់អ្នកដទៃ ឬការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាពសាធារណៈ ឬសីលធម៌ និង (៣) ត្រូវមានភាពចាំបាច់ និងសមាមាត្រ ដើម្បីសម្រេចបាននូវគោលបំណងស្របច្បាប់នោះ ។

-ការផ្តន្ទាទោសចំពោះលោក ជា វុទ្ធី មិនបានបំពេញតាមលក្ខខណ្ឌទាំងនេះឡើយ ។ មតិយោបល់នោះ ចែករំលែកតែនៅក្នុងក្រុម Messenger ឯកជនមួយដែលមានសមាជិកប្រមាណ ២០ នាក់ មិនមែននៅក្នុងវេទិកា សាធារណៈឡើយ។

ទំហំការចែកចាយ និងផលប៉ះពាល់ដែលអាចកើតមានពីសារឯកជនមួយនៅក្នុងក្រុមតូច បែបនេះ មិនអាចចាត់ទុកដោយសមហេតុផលថា មានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័ យឡើយ ជាពិសេសមិនគួរឈានដល់ការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ ខែនោះទេ ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN