Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​គ្រោះ​រញ្ជួយ​ដី​និង​ស៊ូណាមិ ឥឡូវ​ដល់​វេន​ភ្នំភ្លើង​Sulawesi ផ្ទុះ​នៅ​ឥណ្ឌូណេស៊ី​

ក្រោយ​គ្រោះ​រញ្ជួយ​ដី​រង្វាស់​៧,៥ Richter បង្ក​ជា​រលក​ស៊ូ​ណា​មាន​កម្ពស់​៦​ម៉ែត្រ​នៅ​តំបន់​កោះ​Sulawesi នៅ​ថ្ងៃទី​៣ ខែតុលា ភ្នំភ្លើង Soputan ភាគ​ខាងជើង​កោះ​នេះ​បាន​ផ្ទុះឡើង​ជះ​កំសួល​ផេះ​ធូលី​ឡើងដល់​កម្ពស់ ៤០០០​ម៉ែត្រ​។​

កោះ​Sulawesi បង្ក​ប្រឈម​នឹង​មហន្តរាយ​ធម្មជាតិ​ផ្ទុះ​ភ្លើង​ផ្ទុះ​

​​ប្រភពពី​AFP ដែល​ដកស្រង់​សេចក្តីប្រកាស​របស់​ស្ថាប័ន​សង្គ្រោះ​មហន្តរាយ​ធម្មជាតិ​ឥណ្ឌូណេស៊ី ដោយ​ព្រមាន​ដល់ ពលរដ្ឋ​ឱ្យ​ចៀស​ចេញ​ឆ្ងាយ​ពី​ភ្នំភ្លើង​ក្នុង​បរិវេណ​តិច​បំផុត​៤​គីឡូម៉ែត្រ ប៉ុន្តែ​ជា​បណ្ដោះអាសន្ន​ពុំទាន់​តម្រូវឱ្យធ្វើ​ការជម្លៀសចេញ​ជាបន្ទាន់​នោះទេ​។​

​ភ្នំភ្លើង Soputan ស្ថិតនៅ​ចម្ងាយ​ពី​ទីក្រុង​Palu ប្រមាណ ៦០០​គីឡូម៉ែត្រ​ភាគ​ខាងជើង កន្លែង​ដែល​ទើប​រង​មហន្តរាយ​គួរឱ្យ​តក់ស្លុត​ពី​ការរញ្ជួយ​ដី​និង​ស៊ូណាមិ​៕
​សូ​យន់​

×