Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាព​របស់​រដ្ឋ​មន្ត្រី​ប្រទេស​ឥណ្ឌា ធ្វើឲ្យ​ពលរដ្ឋ​ប្រទេស​នេះ​…​នឹក​ស្មាន​ពុំ​ដល់ ! (វីដេអូ)

​រដ្ឋមន្ត្រី​ឥណ្ឌា Velu Narayanasamy ទើប​មាន​ទង្វើ​បង្ក​ភាព​ស្រឡាំងកាំង​ដល់​ពលរដ្ឋ ខណៈពេល​លោក​រួម​នឹង​សហការី បាន​ធ្វើ ដំណើរ​ទៅ​ពិនិត្យ និង​បំផុស​ចលនា​រៀបចំ​អនាម័យ​ផ្លូវថ្នល់ កាលពី​ថ្ងៃ​ទី ០១ ខែតុលា ។ នៅ​ផ្សារ Saram លោក​បាន​ក្រឡេកឃើញ​លូ​មួយ​បាន​ស្ទះ ។ លោក​ដើរ​សំដៅ​ទៅ​ក្រុម​អនាម័យ​សុំ​ខ្ចី​ស្រោមដៃ និង​ឧបករណ៍ រួច​ចុះ​កកាយ​រើ​សំរាម​ចេញពី​នោះ ដែល​មាន​ក្លិន​ដ៏​…​អា​សោច​ន៍ ។​

​លោក​រដ្ឋមន្ត្រី Narayanasamy ចុះ​កកាយ​លូ​ភ្លាមៗ មុន​នោះ​សហការី​របស់​លោក​បាន​នាំគ្នា​ឃាត់ ប៉ុន្តែ​លោក​ពុំ​រវីរវល់ ហើយ​ដើរ​ចុះ​ក្នុង​ទឹកលូ​តែម្តង ។​

​លោក Narayanasamy ត្រូវបាន​ពលរដ្ឋ​ក្នុង​តំបន់ ដែល​លោក​ឃោសនា មាន​ការគាំទ្រ​យ៉ាងខ្លាំង ពិសេស​ពេល​ធ្វើ​សកម្មភាព​បែប​នេះ លោក​ត្រូវបាន​រាស្ត្រ​ក្នុង​តំបន់​លើកតម្កើង​ថា គឺជា​គំរូ​សម្រាប់​អ្នក​នយោបាយ​ដទៃទៀត ដែល​គួរ​ធ្វើ​ច្រើនជាង​និយាយ ។​

​លោក Narayanasamy បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​បូរ​មណ​ភាព​ដែនដី សម្ព័ន្ធភាព Puducherry ៕ លី​សា​

×