តាមទីភ្នាក់ងារសារព័ត៌មានរបស់ឥណ្ឌា នៅថ្ងៃទី៥ ខែតុលា ឱ្យដឹងថា ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារដែនអាកាស S-400 Triumf មានតម្លៃ ៥,៤៣ពាន់លានUSD របស់រុស្ស៊ី បំណងបង្កើនសមត្ថភាពការពារដែនអាកាសប្រទេសខ្លួន។
នេះគឺជាផ្នែកមួយនៃគោលនយោបាយទំនើបកម្មយោធាមានតម្លៃ១០០ពាន់លានUSDរបស់ឥណ្ឌា។តាមកិច្ចព្រមព្រៀងនេះ ការផ្ទេរប្រគល់ S-400នេះនៅខែតុលា ឆ្នាំ២០២០ ។S-400 Triumf គឺជាប្រព័ន្ធការពារកាំជ្រួចចល័ត មានសមត្ថភាពបំផ្លាញបណ្ដាគោលដៅលើអាកាសក្នុងបរិវេណដល់ទៅ៤០០ គីឡូម៉ែត្រ។
អាមេរិកបានប្រឹងប្រែងរារាំងបណ្ដាប្រទេសដែលទិញប្រព័ន្ធកាំជ្រួចទំនើបនេះរបស់រុស្ស៊ី តាមរយៈការបង្កើតអនុវត្តន៍ច្បាប់ ប្រឆាំងសត្រូវរបស់អាមេរិកតាមរយៈការដាក់ទណ្ឌកម្ម ដែលត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ច្បាប់នេះអនុញ្ញាតឱ្យក្រុងWashington ដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះប្រទេសណាដែលអនុវត្តន៍កិច្ចសន្យាទ្រង់ទ្រាយធំជាមួយរុស្ស៊ី។
ទន្ទឹមនោះភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយចំនួនទៀតក្នុងវិស័យថាមពល។
ចំណងទាក់ទងរុស្ស៊ី- ឥណ្ឌា មានការរីកចម្រើនល្អក្នុងអំឡុងពេលថ្មីៗនេះ ហើយដំណើរទស្សនកិច្ចពីរថ្ងៃទី4-5 ខែតុលា នៅឥណ្ឌា គឺសំដៅបង្កើនបន្ថែមចំណងទាក់ទងដៃគូជាយុទ្ធសាស្ត្រក្នុងបរិបទដែលអាមេរិកនិងលោកខាងលិចកំពុងដាក់ ទណ្ឌកម្មទៅលើរុស្ស៊ី៕
សូយន