ក្រុមឧក្រិដ្ឋជននេះពុំត្រឹមលាយគ្រឿងញៀនទៅក្នុងភេសជ្ជៈមានហ្គាស កាហ្វេ ថែមទាំងបាញ់ទៅលើពពួកស្មៅដែលសម្ងួតរួចក្លាយ ជា«ស្មៅអាមេរិក»។
វិទ្យាស្ថានវេជ្ជសាស្ត្រព្រហ្មទណ្ឌក្រសួងនគរបាលវៀតណាម ទើបរកឃើញប្រភេទនៃសារធាតុគ្រឿងញៀនថ្មី ក្នុងនោះមានសារធាតុបង្កការរំញោចអារម្មណ៍រវើរវាយខ្លាំង ។ ប្រភេទសារធាតុញៀននេះក្នុងបញ្ជីហាមឃាត់គ្រឿងញៀនពុំទាន់មានទេ។
ក្រោយកោសលវិច័យរបស់វិទ្យាស្ថានវេជ្ជសាស្ត្រព្រហ្មទណ្ឌ បង្ហាញឱ្យឃើញថា ពួកឧក្រិដ្ឋជនគ្រឿងញៀនបានបំប្លែងវាជាសារធាតុរាវ រួចបាញ់វាទៅលើពពួកស្មៅដែលសម្ងួតរួច ដែលអ្នកញៀនគ្រឿងបច្ចុប្បន្នហៅថា«ស្មៅអាមេរិក»។សារធាតុញៀនថ្មីនេះនូវបានពួកវាលាយបញ្ចូលទៅក្នុងភេសជ្ជៈមានហ្គាស តែទឹកដោះគោ កាហ្វេ ឬភេសជ្ជៈ ketamin ។ល។ ក្រៅពីនោះពួកវានូវបានកែច្នៃលាយជាមួយគ្រឿងញៀនដទៃទៀត បន្ថែមសារធាតុពណ៌ ក្លិន រួចសង្កត់ឱ្យទៅជាថ្នាំញៀនគ្រាប់ រួចបន្លំវាជ្រកក្រោមឈ្មោះផ្សេងៗ។
អនុប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រព្រហ្មទណ្ឌឱ្យដឹងថា សកម្មភាពថ្មីរបស់ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន ក្រៅពីការប្រើប្រាស់ បច្ចេកវិជ្ជាទំនើប គឺពួកវាតែងតែស្រាវជ្រាវរាវរកប្រភេទសារធាតុញៀនថ្មីដែលពុំទាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីហាមឃាត់។ប៉ុន្តែថ្នាំញៀនថ្មីនោះមានប្រតិកម្មសាហាវ និងគ្រោះថ្នាក់ជាងប្រភេទមុនៗទៅទៀត។
តាមនោះ គេបានរកឃើញសារធាតុ Propylphenidate ពុំមានក្នុងបញ្ជីហាមឃាត់ តែវាមានគុណភាពញៀនដូចសារធាតុ Metylphenidate ដែលមានក្នុងបញ្ជីហាមឃាត់។ ប្រភេទទីពីរគឺ Acetylpsiloncin សណ្ឋាណ este (សារធាតុអ័រហ្គានិច) បង្កការញៀនដូចជាសារធាតុ Psilocin ដែលមានក្នុងបញ្ជីហាមឃាត់។ នៅក្នុងបញ្ជីសារធាតុញៀននិងផលិតគ្រឿងញៀន របស់វៀតណាមបច្ចុប្បន្នមានសារធាតុចំនួន៥១៥៕
សូយន