កងទ័ពជើងទឹករបស់ប្រទេសអាហ្សង់ទីន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ឍប់ប្រតិបត្តិការរុករកអ្នករនៅរស់រានមានជីវិតក្នុងនាវាមុជទឹក San Juan submarine ដែលបានបាត់ខ្លួន ២សប្តាហ៏កន្លងមកហើយ ជាមួយនឹងមនុស្ស ៤៤នាក់។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានសិង្ហបុរី Channel News Asia។
កងទ័ពជើងទឹកបានផ្លាស់ប្តូរបេសកម្មរបស់ខ្លួនពីប្រតិបត្តិការជួយសង្គ្រោះ ទៅជាការទទួលយកវិញ (រកសាកសពរបស់ជនទាំងនោះ)។
អ្នកនាំពាក្យម្នាក់ឈ្មោះ Enrique Balbi បាននិយាយថា បើទោះបីជាមិនអាចបញ្ជាក់ច្បាស់ថា មនុស្សទាំងនោះស្លាប់ក៏ដោយ ក៏មិនមានភស្ថុតាងនៃបំបែកនាវាមុជទឹកត្រូវបានគេរកឃើញនៅតំបន់ដែលបានរុករកនោះទេ ហើយកិច្ចប្រឹងប្រែងរបស់អន្តរជាតិក្នុងការជួយសង្គ្រោះបានបន្តពីរដងរួច ចំនែកអ្នកទាំងនោះក៏ត្រូវបានគេព្យាករណ៍ថា អាចនៅរស់រានមានជីវិត។
កងទ័ពជើងទឹកបានធ្វើការទាក់ទងលើកចុងក្រោយបង្អស់ជាមួយនឹងនាវាមុជទឹក កាលពីថ្ងៃទី ១៥ ខែវិច្ឆការ នៅពេលវាកំពុងធ្វើដំណើរនៅក្នុងសមុទ្រប៉ាស៊ីភិចភាខាងត្បូង ដែលមានចំងាយ ៤៥០គីឡូមែត្រពីឆ្នេរ។
នៅក្នុងការទាក់ទងគ្នាលើកចុងក្រោយ អ្នកនៅក្នុងនាវាមុជទឹកនោះបានបញ្ហាម៉ាស៊ីនខូច ដែលធ្វើឲ្យមានបញ្ហាអគ្គិសនី ដោយសារតែមានទឹកជ្រាបចូលតាមបំពង់ខ្យល់របស់នាវាមុជទឹក។
៣ម៉ោងក្រោយមក មានសំលេងដូចជាការផ្ទុះ ដែលមនុស្សក្នុងនាវានោះបានរាយការណ៍៕ ដោយ ៖ សុភ័ក្ត្រ