ប្រធានាធិបតីអាមេរិក Donald Trump ពោលថា រាល់កិច្ចប្រឹងប្រែងរបស់ចិន សំដៅជះឥទ្ធិពលលើកូរ៉េខាងជើង តាមរយៈកិច្ចចរចាបានបរាជ័យ ក្រោយដំណើរទស្សនៈកិច្ចរបស់បេសកជនពិសេសរបស់ប្រទេសនេះ បានវិលត្រឡប់ពីក្រុងព្យុងយ៉ាងដោយពុំទទួលបានលទ្ធផលអ្វីទាំងអស់។
លោក Trump បានសរសេរលើ Twitter ថា ៖ បេសកជនចិន អ្នកដែលទើបវិលត្រឡប់ពីកូរ៉េខាងជើងវិញ ហាក់ដូចជាពុំបានមានឥទ្ធិពលអ្វីលើជនកាំជ្រួចតូច” -“ជនកាំជ្រួច” ជារហស្សនាមដែលម្ចាស់សេតវិមានដាក់ឲ្យមេដឹកនាំ Kim Jong-Un បំណងស្តីបន្ទោសលើកម្មវិធីកាំជ្រួចរបស់កូរ៉េខាងជើង។
លោក Trump សរសេរបន្ថែមថា ៖ “ប្រជាជនរបស់លោកនោះ (Kim Jong-Un) ព្រមទាំងកងកម្លាំងយោធា អាចទ្រាំទ្ររស់នៅក្នុងស្ថានភាពតោកយ៉ាកបែបនេះ។ រុស្ស៊ី និងចិនសុទ្ធសឹងថ្កោលទោស ករណីបាញ់បង្ហោះកាំជ្រួច”។
គួររំលឹកថា មុននោះនាពាក់កណ្តាលខែ ១១ ចិនបានចាត់បេសកជនពិសេស Song Tao ប្រធានគណៈទំនាក់ទំនង ប្រទេសទាំង ២ កាន់តែតានតឹង ព្រោះក្រុងប៉េកាំង បានមានវិធានការដាក់ទណ្ឌកម្ម លើប្រទេសជិតខាង១នេះ។ វាជាដំណើរទស្សនៈកិច្ចដំបូងរបស់មន្ត្រីជាន់ខ្ពស់ចិន តាំងពីអំឡុងចុងឆ្នាំ ២០១៦ មក ប៉ុន្តែលោក Song ចុងក្រោយពុំមានជំនួបណាមួយជាមួយមេដឹកនាំ Kim Jong-Un។
លោក Trump បានសម្តែងក្តីសង្ឃឹម លើដំណើរទស្សនៈកិច្ចនេះ ហើយបានហៅថា វាជា “សកម្មភាពឃ្លាំង” របស់ក្រុងប៉េកាំង។ លោកទន្ទឹងរង់ចាំមើលលទ្ធផល។ ប៉ុន្តែពុំមានអ្វីវិជ្ជមានទេ។
ថ្ងៃទី ៣០/១១ ម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួច ICBM Hwasong-15 ដែលមានរយៈចម្ងាយទៅដល់ប្រទេសអាមេរិក។ ភ្លាមៗនោះលោក Trump បានមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិន ស៊ី ជិនពៀន។
តាមសេតវិមាននោះ លោកប្រធានាធិបតី Trump បានសំណូមពរដល់លោក ស៊ី ជិនពៀន ប្រើប្រាស់នូវបណ្តាឧបករណ៍មានស្រាប់ ដើម្បីទប់ស្កាត់ទង្វើញុះញង់របស់កូរ៉េខាងជើង៕ ដោយ ៖ អាទិត្យ