អបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» ការប្រារព្ធប្រធានបទនេះ ដើម្បីជំរុញលើកទឹកចិត្តដល់គ្រប់តួអង្គ ដែលធ្វើការងារពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ឱ្យបង្កើនកិច្ចអន្តរាគមន៍ ដើម្បីធានាថា នៅត្រឹមឆ្នាំ២០៣០ ប្រជាជន កម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាព និងទទួលបានការការពារចំពោះ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ តាមរយៈការលើកកម្ពស់ប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ទឹកស្អាតនិងអនាម័យ និងការផ្លាស់ប្តូរឥរិយាបថសង្គម។ ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគដ៏មាន ប្រសិទ្ធភាពក្នុងការជួយពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ដែលការណ៍នេះរួម ចំណែកដល់ការលើកកម្ពស់សមិទ្ធកម្មនៃការសិក្សា ការបង្កើនផលិតភាពការងារ ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងភាពធន់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងវិបុលភាព។
ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបាន ទូលំទូលាយ អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកដល់ ការអភិវឌ្ឍមូលធនមនុស្ស និងបង្កើនប្រសិទ្ធភាពការងារ សំដៅជំរុញកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព។រក្សាសិទ្ធដោយ៖សុទ្ធលី










