Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​បើក​ការ​ស៊ើប​អង្ក​ត​ព្រហ្មទណ្ឌ ករណី​យានអវកាស​រងគ្រោះ​អាសន្ន​

spot_img

សមត្ថកិច្ច​ពាក់ព័ន្ធរ​បស់​រុស្ស៊ី​បាន​បើក​ការ​ស៊ើប​អង្ក​ត​ព្រហ្មទណ្ឌ​ចំពោះ​ព្រឹត្តិការណ៍​គ្រោះ​ថា្នក់​នៃ​យានអវកាស ធ្វើដំណើរ​ទៅកាន់​ស្ថានីយ​យានអវកាស​អន្តរជាតិ​(ISS) ជាហេតុ​បណ្ដាលឱ្យ​ក្រុម​អវកាសយានិក​បាន​ចុះ​សំចត​វិញ​ជា បន្ទាន់​។​

​រូប​អវកាសយានិក​ពីររូប គឺ Nick Hague và Aleksey Ovchinin មុនពេល​ហោះហើរ​នៅ​អាកាសយានដ្ឋាន​អវកាស Baikonur – Kazakhstan ថ្ងៃទី​១១​តុលា ។​

​សេចក្តីប្រកាស​របស់​គ​ណៈ​កម្ម​ការស៊ើបអង្កេត​រុស្ស៊ី​ឱ្យដឹងថា គេ​បាន​បង្កើត​ក្រុម​ជំនាញ​ស្រាវជ្រាវ​មួយ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ហេតុការណ៍​នេះ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​ទីលាន​បាញ់​បង្ហោះ​ប្រមូល​ឯកសារ​វត្ថុតាង​។​

​មុន​នោះ នៅ​ថ្ងៃ​ដដែល កាំជ្រួច​បាញ់​បង្ហោះ​យានអវកាស Soyuz MS-10 មាន​ភារកិច្ច​នាំយក​អវកាសយានិក​អាមេរិក​និង រុស្ស៊ី​ពីររូប​ទៅកាន់ ISS ហើយ​ម៉ាស៊ីន​កាំជ្រួច​មាន​ភាពរអាក់រអួល​ក្នុងអំឡុងពេល​បាញ់​បង្ហោះ​ចេញពី​អាកាសយានដ្ឋាន​អវកាស Baikonur – Kazakhstan ។​

​អវកាសយានិក​ទាំងពី​របា​ន​ចុះចត​ជាបន្ទាន់​នៅ​តំបន់​Zhezkazgan ភាគ​កណ្តាល​Kazakhstan ហើយ​ពិតជា​ករណី​ដ៏​កម្រ​ដែល​អ្នក​ទាំងពីរ​នៅមាន​ជីវិត ហើយ​ពុំមាន​រងរបួស​។​

​ឧទ្ធម្ភាគចក្រ​៤​គ្រឿង​ត្រូវបាន​ចាត់​បញ្ជូនទៅ​ទទួលយក​អវកាសយានិក​ទាំងពីរ​រូប​ភ្លាមៗ​៕
​សូ​យ​ន​

 

​ 

spot_img
×