ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ ក្នុងនោះមានម្ដាយម្នាក់ និងកូនប្រុសស្រី ២នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះឃ្លាំងម៉ូតូមួយកន្លែង កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។
យោងតាមព័ត៌មានបឋម ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១១យប់ ដោយភ្លើងបានឆាបឆេះឃ្លាំងម៉ូតូមួយកន្លែង ដែលមានទីតាំងទល់មុខរោងចក្រស្រាបៀរអង្គរ ក្នុងភូមិឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ដែលបានស្លាប់ក្នុងហេតុការណ៍នេះ គឺ រួមមានម្ដាយម្នាក់ និងកូនប្រុស-ស្រីចំនួន ២នាក់ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ដាច់ជីវិត។
ជុំវិញករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យកើតមានអគ្គិភ័យនេះនៅឡើយទេ ខណៈព័ត៌មានលម្អិតបន្ថែមកំពុងរង់ចាំការបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






