Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​Trump ៖ ចិន​គិតថា​អាមេរិក​«​ល្ងង់ខ្លៅ​»

spot_img

​ប្រ​ធា​នាធិបតី​អាមេរិ​ក​ចោទ​​ប្រកាន់​ក្រុង​ប៉េកាំង​ថា​ជនជាតិ​អាមេរិក​គឺ​«​ល្ងង់ខ្លៅ​» ហើយ​អះអាង​ពី​ការបង្កើន​អត្រាពន្ធ ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​ចិន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

​ប្រធានាធិបតី​អាមេរិក ​Donald Trump ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​រដ្ឋ​ Pennsylvania កាលពី​ថ្ងៃទី​១០​ខែតុលា

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ Fox លោក​Trump ពោល៖ ពួកគេ​រស់នៅ​យ៉ាង​ស្រួល​ក្នុងអំឡុងពេល​មួយ​យ៉ាង​វែង ហើយ​​​ខ្ញុំ​គិតថាពួកគេ​គិត​ថា​ជនជាតិ​អាមេ​រិ​ក​ល្ងង់​ណាស់។​ ​ប៉ុន្តែ​ជនជាតិ​អាមេរិក​មិន​ល្ងង់ខ្លៅ​ទេ​។​

​លោកTrump សម្តែង​មោទនភាព​ចំពោះ​ការដំឡើង​ពន្ធ​លើ​មុខទំនិញ​មានតម្លៃ​ 250.000 លានUSD បា​ន​បង្ក​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ខឿនសេដ្ឋកិច្ច​លំ​ដាប់ទី​២​ពិភពលោក​នេះ​។ លោក​Trump ពោល ៖«​ខឿ​នសេ​ដ្ឋ​កិច្ច​របស់​ពួកគេ​មាន​ឱន​ភាព​យ៉ា​ង​ខ្លាំង​។ ខ្ញុំ​អាចធ្វើ​រឿង​ច្រើន​ទៀត​ប្រសិនបើ​ខ្ញុំ​ចង់​។ ខ្ញុំ​មិន​ចង់​ធ្វើ​រឿងនេះ​ទៀត ប៉ុន្តែ​ពួក​គេ​ត្រូវ​ចរចា​។ លោកTrump ​នៅតែ​បន្ត​រំលឹក​និង​សង្កត់ធ្ងន់ថា ក្រុង​ប៉េកាំង​ត្រូវ​កែសម្រួល​លក្ខ​ខ​ណ្ឌ​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​អាមេរិក និង​បញ្ឈប់​ទង្វើ​លួច​ទ្រព្យសម្បតិ្ត​បញ្ញា​។​

​ទន្ទឹម​នោះ​ លោកTrump ​ក៏បាន​ងាក​ទម្លាក់កំហុស​ឱ្យ​អតីត​ប្រធានាធិបតី​ Barack Obama និង George W. Bush ពីបទ​បាន​ទុ​ក​ប្រទេស​​ចិន​ឈាន​ផុតពី​ក្រប​ខ័​ណ្ឌអាច​គ្រប់គ្រង​បាន​។ លោក​សង្កត់ធ្ងន់ថា​ ​ទើបយើ​ង​ខ្ញុំ​មិនអាច​ទទួលយក​ការផ្តល់ ​៥០០​.០០០លានUSD​ ក្នុង​មួយ​ឆ្នាំសម្រាប់ប្រទេសចិន និង​សម្រាប់​ក​សាង​ប្រទេស​ខ្លួន​ទេ​។​រដ្ឋាភិបាល​អា​មេ​រិក​មុននេះ​បាន​ជួយ​ស្ថាបនា​ប្រទេស​ចិន ​ហើយ​ឥឡូវ​ខ្ញុំ​សូម​ប្រកាសថាពេល​នេះ​ចប់​ហើយ​!​។​

​តាម​មូលនិធិ​រូបិយ​អន្តរជា​តិ​(IMF) ​នោះបានឱ្យដឹង​ថា ​៖ ​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិក​និង​ចិន ​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៩​របស់​ចិន​ធ្លាក់ចុះ​ក្នុងកម្រិត​ទាប​បំ​ផុត​គិត​ចាប់ពី​ឆ្នាំ​១៩៩០​មក​៕
​សូ​យ​ន​

spot_img
×