Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​សម្លាប់ខ្លួន​ដោយ​សន្លឹកឆ្នោត​ដែល​ខុស ដើម្បី​គេច​ពី​បំណុល​(មានវីដេអូ)

spot_img

​បុរស​អាយុ​៥២​ឆ្នាំ​ម្នាក់ បាន​យក​ឆ្នោត​មួយ​ដុំ រួមជាមួយ​សាំង ដើរចូល​ក្នុង​អារាម​មួយ​នៅ​ថៃ រួច​ដុត​សម្លាប់ខ្លួន​តែម្តង​។​

​សន្លឹកឆ្នោត​ដែល​ខុសត្រូវ​បាន​រកឃើញ​ក្នុង​ហោប៉ៅ​របស់លោក Peerapong Jirakunarat នៅ​វត្ត Sutthawa Pattaya ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃទី​១១​តុលា​។​

​​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​១១ ខែតុលា ករណី​ដុត​សម្លាប់ខ្លួន​មួយ​បានកើត​ឡើង​នៅ​វត្ត​Sutthawa ។​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​ជនរងគ្រោះ Peerapong Jirakunarat កាន់ ធុងសាំង​មួយ​ដើរចូល​ក្នុង​វត្ត​។ មួយសន្ទុះ​ក្រោយមក​គេ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​។​

​ព្រះសង្ឃ​ដែល​បានឃើញ​រឿងនេះ បាននាំគ្នា​រត់ចេញ​ក្រៅ ហើយ​ពេលដែល​ក្រុម​ពន្លត់​អគ្គិភ័យ​ទៅដល់​កន្លែងកើតហេតុ ជនរងគ្រោះ​នៅ​កំពុង​ឆាបឆេះ​នៅឡើយ​។ ក្រោយពេល​ពន្លត់ភ្លើងរ​លត់ ហើយ​កកាយ​រកមើល​នោះ ក៏​ឃើញ​មាន​សន្លឹកឆ្នោត​ច្រើន​សន្លឹក រួម​នឹង​ក្រដាស​ខ្ចីប្រាក់​ធនាគារ​មួយចំនួន​ដែល​ឆេះ​មិនទាន់​អស់​នៅក្បែរនោះ​។​

​ចៅអធិការ​វត្ត ព្រះនាម Sanan Khuttawanyo ឱ្យដឹងថា​៖ អាត្មា​បាន​ក្រោក ហើយ​ត្រៀម​ទៅ​ដើរ​បិណ្ឌ​បាត្រ ក៏​ស្រាប់តែ​ឃើញ​ភ្លើង​ឆាបឆេះ​។ អាត្មា​ក៏​ទៅពិនិត្យ​មើល​និង​ទូរស័ព្ទ​ហៅ​ប៉ូលិស​។​រៀងរាល់​យប់​ទ្វារ​វត្ត​ត្រូវបាន​ចាក់សោ​យ៉ាង​គត់មត់​។ កាលពី​យប់មិញ​ក៏​គ្មានអ្វី​ខុស​ប្រក្រតី​ដែរ​។​ប៉ូលិស​បានកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​បាន​ភ្លាម​តាម​តាមរយៈ​លិខិត​ខ្ចីប្រាក់​ធនាគារ​ដែល​ឆេះ​មិនទាន់​អស់​។​

​លី​សា

spot_img
×