យន្តហោះឯកជនដែលដឹកព្រះអង្គម្ចាស់អង់គ្លេស Harry និងភរិយា Meghan Markle បានត្រូវរន្ទះបាញ់ចំខណៈពេលយន្តហោះនេះកំពុងធ្វើដំណើរទៅកាន់រដ្ឋធានី Amsterdam ប្រទេសហូឡង់។

ហេតុការណ៍នេះកើតឡើងតាំងពីខែមុនម្ល៉េះ ប៉ុន្តែត្រូវបានគេលាក់បាំង។តាមនោះយន្តហោះប្រភេទ Dassault Falcon 7X ដែលដឹកប្តីប្រពន្ធពីរនាក់នេះបានត្រូវរន្ទះបាញ់ ហើយមានបន្ទុកអគ្គិសនី 30 triệu volt ប៉ុន្តែសំណាងល្អដែលវាបាញ់ចំច្រមុះយន្តហោះ ខ្វះតែបន្តិចទៀតវានឹងចំបរិក្ខារកំណត់ទីតាំងដ៏សំខាន់របស់យន្តហោះ។
យន្តហោះបានប្រឹងប្រែងចុះសំចតដោយសុវត្ថិភាពនៅព្រលានយន្តហោះ Schiphol រដ្ឋធានីAmsterdam ហើយគ្មានអ្នករងរបួសទេ។
បើតាម Daily Mail ការជួសជុលនិងត្រួតពិនិត្យយន្តហោះឡើងវិញត្រូវចំណាយពេល៩ថ្ងៃ៕សូយន