Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំទាវ​ទី​១​អាម​រិ​ក ទើប​ថ្លែងវាចា​ជុំវិញ​រឿង​សហាយស្មន់​របស់​ស្វាមី​

ឆ្លើយតប​នឹង​បណ្តា​អ្នកសារព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ ABC ជំទាវ​ទី​១​អាមេរិក​ក៏​ដឹង​ដែរ​ថា ក្នុង​សាធារណមតិ​មាន​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ជីវិត​អា​ពា​ហ៍​របស់ខ្លួន​។​

ជំទាវ​ទី​១ អាមេរិក​Melania Trump និយាយថា អ្នកស្រី​មិន​ចាប់អារម្មណ៍​ច្រើនពេក​ទេ​ចំពោះ​ព័ត៌មាន​ថា​ស្វាមី​ខ្លួន​បាន​ផិតក្បត់​នោះ

​​អ្នកស្រី Melania និយាយថា ខ្ញុំ​ដឹងថា​មនុស្ស​ទាំងឡាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលចិត្ត​ប៉ាន់ស្មាន​អំពី​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើងខ្ញុំ ហើយ​បានធ្វើឱ្យ​រាលដាល​ពាក្យ​ចចាមអារ៉ាម​។​ខ្ញុំ​យល់ ការ​ទស្សន៍ទាយ​បែបនេះ​នឹង​ជួយ​ឱ្យ​បណ្ដា​សារព័ត៌មាន ទស្សនា​វ​ដ្តី​សម្បូរ​ណ៍​អតិថិជន​…​។ គួរឱ្យ​សោកស្ដាយ​ដែរ ដែល​យើងទាំងអស់គ្នា​ត្រូវ​រស់នៅក្នុង​ពិភពលោក​មួយបែប​នេះ​។​

​យ៉ាងនេះ​ក្តី​អ្នកស្រី Melania អះអាងថា ខ្លួន​ពិតជា​ស្រឡាញ់​ប្តី​ណាស់ ហើយ​ក្នុងតួនាទី​ជា​ម្តាយ​និង​ជា​ជំទាវ​ទី​១ នោះ​អ្នកស្រី​មានរឿង​សំខាន់ៗ​សម្រាប់​គិតគូរ​និង​ចាប់អារម្មណ៍ ពុំមាន​ពេល​ស្តាប់​នូវ​ការចោទប្រកាន់ថា​ប្តី​របស់​អ្នកស្រី​បាន​បោកប្រាស់​ទាក់ទង​នឹង​តារា​អាសអាភាស Playboy នោះ​។​

​គួរ​កត់សម្គាល់ថា ក្នុងការ​វាយប្រហារ​ទាក់ទង​ដល់​រឿងស្រី​ញី​របស់លោក​Trump​ជំទាវ​ទី​១​អាមេរិក​នេះ​តែងតែ​រក្សា​ភាព​ស្ងៀមស្ងាត់​និង​ទាត់ចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ថា​រឿង​សហាយស្មន់​របស់​ស្វាមី​កំពុង​ជះឥទ្ធិពល​ដល់​ជីវិត​គ្រួសារ​ខ្លួន​។​នៅពេល​អ្នកកាសែត​សួរថា តើ​ពាក្យ​ចចាមអារ៉ាម​ដែល​សា​ចុះ​សា​ឡើ​បែបនេះ តើ​មាន​វា​ឱ្យ​បេះដូង​អ្នកស្រី​រងរបួស​ដែរ​ទេ​? ជំទាវ​ទី​១​បាន​នៅ​ស្ងៀម​មួយសន្ទុះ​។​បន្ទាប់មក​អ្នកស្រី​បាន​ឆ្លើយ​ឡើង​ដាច់​ណាត់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុងតែធ្វើការ​ប៉ាន់ស្មាន​តែប៉ុណ្ណោះ​។​

​តាម​អ្នកស្រី គ្រប់​រឿងរ៉ាវ​កើតឡើង​បែបនេះ​វា​ពុំ​ធ្វើ​ឰ​ឱ្យ​ស្រណុកចិត្ត​ប៉ុន្មាន​ទេ ព្រោះ​«​មិនអាច​ដឹងថា​អ្វីដែល​ត្រូវ អ្វីដែល​ខុស អ្វីដែល​ពិត និង​អ្វីដែល​ពុំមែន​ជាការ​ពិត​»៕សូ​យ​ន​