នៅក្នុងកម្មវិធី«៦០នាទី»របស់ស្ថានីយទូរទស្សន៍ CBS ត្រូវបានផ្សាយផ្ទាល់កាលពីយប់ម្សិលមិញ(ម៉ោងនៅតំបន់)ពេលដែលអ្នកដឹកនាំកម្មវិធីសួរថា តើអ្វីដែលលោកសោកស្តាយបំផុត ក្នុងអំឡុងកាន់តំណែង២ឆ្នាំមកនេះ? លោកTrump បានអះអាងភ្លាមៗថា នោះគឺជារបៀបដែលប្រព័ន្ធផ្សព្វផ្សាយបានធ្វើចំពោះលោក។ លោកចែករំលែកថា៖ «ពេលខ្ញុំជាប់ឆ្នោតជាប្រធានាធិបតី ប្រព័ន្ធផ្សព្វផ្សាយបានធ្វើជាមួយខ្ញុំយ៉ាងយ៉ាប់ ហើយខ្ញុំពិតជាមានសង្ឃឹមថាពួកគេនឹងចាប់ផ្តើមមានកាយវិការត្រឹមត្រូវចំពោះខ្ញុំ។ប៉ុន្តែជាក់ស្តែងវិញ ពួកគេបានធ្វើចំពោះខ្ញុំកាន់តែយ៉ា់ប់ជាងមុន។ ខ្ញុំនិយាយដោយស្មោះត្រង់ថា ពួកគេពិតជាកាន់តែយ៉ាប់យ៉ឺនមែនទែន។

កម្មវិធី«៦០នាទី»Lesley Stahl បានងាកមកសួរសំណួរដដែលថា តើអ្វីដែលឯកឧត្តមសោកស្តាយនោះ? លោកTrump ឆ្លើយ«ខ្ញុំសោកស្តាយដែលប្រព័ន្ធផ្សព្វផ្សាយធ្វើចំពោះខ្ញុំយ៉ាប់ពេក!» ។
ឆ្លើយតបចំពោះការចោទប្រកាន់ថារុស្ស៊ីបានអន្តរាគមន៍ជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០១៦នោះ លោកTrump ពោលថា ពុំមែនមានតែរុស្ស៊ីទេ ។លោកពោល« ពួកគេ(រុស្ស៊ី)បានជ្រៀតជ្រែកចូល។ប៉ុន្តែខ្ញុំគិតថាចិនក៏បានជ្រៀតជ្រែកចូលដែរ។ហើយបើតាមខ្ញុំនោះនៅមានប្រទេសខ្លះទៀត,…និយាយឱ្យត្រង់ទៅ ខ្ញុំចាត់ទុកថាចិនគឺជាបញ្ហាមួយធំជាងគេ៕
សូយន