នៅព្រឹកថ្ងៃទី១៥ ខែតុលា ផ្សែងខ្មៅងងឹតមួយបានគ្រប់ដណ្តប់លើរដ្ឋធានីប៉េកាំង គ្រាដែលតួលេខគុណភាពបរិយាកាសឈានដល់កម្រិត ២១៣ ដែលជាកម្រិតបំពុលធ្ងន់ធ្ងរមួយតាមស្តង់ដារប្រទេសចិន។

មុនេះក្នុងខែសីហានិងកញ្ញា ពលរដ្ឋក្រុងប៉េកាំងទទួលបានគុណភាពបរិយាកាសល្អបំផុតជាមួយផ្ទៃមេឃស្រឡះ។
តាមមជ្ឈមណ្ឌលឃ្លាំមើលបរិស្ថានប៉េកាំងឱ្យដឹងថា កម្រិតបំពុលនៅរដ្ឋធានីចាប់ផ្តើមកើនឡើងដល់កម្រិតមធ្យមពីថ្ងៃទី១៤ខែតុលា ខណៈពេលដែលមេឃស្ងប់ខ្យល់ ហើយផ្សែងអ័ព្ទបានឈានដល់កម្រិតកំពូលកាលពីថ្ងៃចន្ទ។
ប្រការដែលគួរឱ្យងឿងឆ្ងល់នោះ រដ្ឋការក្រុងប៉េកាំងបែរទម្លាក់កំហុសឱ្យទៅពពួករោងចក្រប្រើធ្យូងថ្មស្ថិតនៅតាមតំបន់ជាយក្រុងជាអ្នកបង្កប៉ុន្តែលើកនេះពួកគេបែរជាទម្លាក់កំហុសដល់អ្នកប្រើប្រាស់ថាបានធ្វើឱ្យគុណភាពបរិយាកាសធ្លាក់ចុះ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់ របាយការណ៍របស់មន្ទីរការពារបរិស្ថានប៉េកាំងដែលលើកឡើងថា កាកសំណល់ផ្តើមចេញពីពលរដ្ឋ ដោយគិតតាំងពីការដាំស្ល Sprayបាញ់សក់ បាញ់បន្ទប់និងទឹកអប់ បង្កការបំពុលបរិស្ថានដល់ទៅ១២ភាគរយ ឬស្មើនឹងសំណល់ឧស្ម័នចេញពីវិស័យឧស្សាហកម្ម។
Shi Aijun អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្របរិស្ថានប៉េកាំងឱ្យដឹងថា បរិមាណសំណល់ឧស្ម័នមានការកើនឡើងយ៉ាងលឿន ពិសេសចេញពីពពួកផលិតផលដូចជា ទឹកអប់ Spray បាញ់សក់និងបាញ់បន្ទប់។
នៅរដូវរងាឆ្នាំទៅមិញ រដ្ឋាភិបាលចិនបានចេញបញ្ជាឱ្យបិទទ្វាររោងចក្រឧស្សាហកម្មនៅតំបន់ប៉េកាំង ធានជិន ហ៊ឺប៉ី ដើម្បីកាត់បន្ថយការបំពុលបរិយាសក។ប៉ុន្តែកាលពីខែមុនក្រសួងជិវសាស្ត្រចម្រុះនិងបរិស្ថានប្រកាសថានឹងអនុញ្ញាតឱ្យបណ្ដារោងចក្រដែកថែបបន្តសកម្មភាពផលិតឱ្យតែឆ្លើយតបបាននឹងស្តង់ដារកាកសំណល់ប៉ុណ្ណោះ៕លីសា