Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ស្គាល់​រសជាតិ​ហើយ​! ចូល​គេង​នៅ​ម៉ោង​៣​ភ្លឺ និង​ក្រោក​ម៉ោង ៦ និង ​៣០​ នាទី បន្តធ្វើ​ការ​រហូត នេះហើយ​ជីវិត​ពលករ​ស្រុក​គេ​!!

​មនុស្ស​ភាគច្រើន​តែង​គិតថា ធ្វើការ​ជា​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន គឺមាន​ភាពងាយស្រួល​ណាស់ និង​អាច​រកបាន​ប្រាក់ចំណូល​ខ្ពស់​ទៀតផង ។ ប៉ុន្តែ ធាតុពិត​នោះ គឺ​ពួកគេ​លំបាក​ណាស់ ព្រោះ​មានរឿង​រ៉ាវ​ជាច្រើន ដែល​ពួកគេ​មួយចំនួន​ត្រូវបាន​រំលោភបំពាន​ដោយ​ថៅកែ​របស់​ពួកគេ ដូចជា​ពេលវេលា​សម្រាក​ជាដើម ។​

​ជាក់ស្តែង នារី​ជា​ពលករ​ជនជាតិ​ហ្វីលីពីន​ម្នាក់ បាន​ចែករំលែក​នូវ​អ្វីដែល​នាង​កំពុង​ជួបប្រទះ​ជាមួយ​ការងារ​របស់​នាង ។ យោងតាម Kami នាង​បាន​ចូល​គេង​នៅ​ម៉ោង ៣ ព្រឹក ហើយ​បន្ទាប់មក នាង​ត្រូវ​ក្រោកពីដំណេក​មុន​ម៉ោង ៦ និង ៣០ នាទី ព្រឹក ព្រោះតែ​ថៅកែ​របស់​នាង​នឹងមាន​ភ្ញៀវ​មួយចំនួន ។​

​ពិតមែន​ហើយ អ្នក​ទាំងអស់គ្នា​ប្រាកដ​ណាស់​នឹង​គិតថា ស្ថានភាព​បែបនេះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់ ព្រោះថា វា​នឹង​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ពុំខាន​ឡើយ ប្រសិនបើ​អ្នក​តែងតែ​កំពុង​ជួបប្រទះ​ស្ថានភាព​បែបនេះ​ដូចជា​រូបនាង ។​

​ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ធូរស្រាល​បន្តិច នាង​បាន​ថតរូប selfie ទុក​មួយចំនួន និង​រូប​បែប​លក្ខណៈ​សប្បាយ​លេងសើច​ខ្លះៗ ដើម្បី​បង្ហោះ​ឲ្យ​បងប្អូន​បានឃើញ ។​

​នាង​បាន​និយាយ​នៅក្នុង​ចុងបញ្ចប់​នៃ​ការ​ផុស​ថា នាង​មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​មិត្តភក្តិ​ជិតស្និទ្ធ​ដែលជា​ពលករ​ជនជាតិ​ហ្វីលីពីន​របស់​ដែល​បាន​ជួយ​ថត​បង្ហោះ និង​ក៏​សូម​អរគុណ​អ្នក​ទាំងអស់គ្នា ដែល​បាន​អាន​រឿងរ៉ាវ​របស់​នាង ។​

​តើ​អ្នក​យល់ឃើញ​យ៉ាងណាដែរ អំពី​ស្ថានភាព​របស់​នាង​!?

ដោយ៖ ឧត្តម

ប្រភព៖ nobledrift