ជាង២០ឆ្នាំកន្លងមកហើយដែលអ្នកជំនាញការអាកាសចរណ៍បានតំណាលតគ្នាពីប្រភេទយន្តហោះឈ្លបយកការណ៍សម្ងាត់បំផុតរបស់អាមេរិក ដែលមានល្បឿនលឿនជាងសំឡេង៦ដង និងមានឈ្មោះថាAurora SR-91។

តាម Daily Star ស្នូរសំឡេងចម្លែកត្រូវបានគេឮនៅCalifornia ក៏ដូចជាការថតបានរបស់ស្ថាប័នស្រាវជ្រាវភូគព្ពសាស្ត្រអាមេរិក(USGS) ថតបានស្នូរសំឡេងនេះដែរ។ នេះជាភស្តុតាងអំពីយន្តហោះសម្ងាត់មួយនេះដែលកងទ័ពអាមេរិកកំពុងស្រាវជ្រាវ។
រដ្ឋការអាមេរិកមកទល់ពេលនេះនៅតែបន្តអះអាងថា ពុំមានប្រភេទយន្តហោះឈ្លបយកការណ៍សម្ងាត់ដូចពាក្យចចាមអារ៉ាមទេ។
ប៉ុន្តែថ្មីៗនេះ Channel YouTube Rexy Fan 35 បានបង្ហោះផ្សាយខ្សែវីដេអូមួយដែលផ្តិតយករូបភាពពីGoogle Maps នៅទីលានសាកល្បងអាកាសចរណ៍អវកាស នារដ្ឋCalifornia ។
Channel ទូរទស្សន៍ខាងលើបានអះអាងថា នេះគឺជារូបភាពនៃយន្តហោះអាថ៌កំបាំង។ចំណែកឈ្មោះយន្តហោះAurora SR-91 ដែលកងទ័ពអាមេរិកធ្លាប់ស្រាវជ្រាវ ពុំទាន់មានភស្តុតាងបញ្ជាក់ថាវាធ្លាប់បានហោះហើរក្នុងលំហអាកាសទេ៕សូយន