មនុស្សមួយក្រុមមានគ្នាប្រមាណ៣០០នាក់ ព្រោះតែខ្វាយខ្វល់អំពីខឿនសេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះ បានប្រឹងប្រែងការពារទ្រព្យសម្បត្តិខ្លួនដោយទិញអចលនទ្រព្យនៅAustralia ។

ប៉ុន្តែគំនិតនឹកស្មានថាឆ្លាតវៃនេះបានប្រែក្លាយជាសុបិនអាក្រក់ ព្រោះតែលុយកាក់របស់ពួកគេត្រូវបានក្រុមហ៊ុនសិក្សា វិនិយោគទិញលក់អចលនទ្រព្យAusin China កិបកេងយកទៅបាត់។ ការិយាល័យទាំង១៧របស់ក្រុមហ៊ុននេះបានបិទទ្វារ ព្រមៗគ្នានៅខែសីហាកន្លងមក ធ្វើឱ្យអតិថិជនដែលបានកក់លុយទិញអគារស្នាក់នៅក្នុងគម្រោងអចលនទ្រព្យAustraliaចំនួន១៥ ត្រូវខាតបង់អស់ប្រាក់ដល់ទៅ៤៩,៦សែនដុល្លារ។
បច្ចុប្បន្នពលរដ្ឋចិនជាច្រើនកំពុងស្វះស្វែងសុំទិដ្ឋាការរយៈពេលវែង ឬទិញទ្រព្យសម្បតិ្តនៅប្រទេសក្រៅ ដោយចាត់ទុកវាជាវិធីមួយបង្ការស្ថានភាពអាក្រក់ក្នុងប្រទេស។ ក្នុងនោះក៏មានក្រុមជនពុករលួយប្រើប្រាស់វិធីនេះដែរដើម្បីបញ្ជូនលុយទៅប្រទេសក្រៅ។
ទន្ទឹមនឹងការឆបោកខាងលើ ច្រកចូលទៅកាន់ប្រទេសមួយចំនួនរបស់ពលរដ្ឋចិនដើម្បីផ្ទេរទ្រព្បសម្បត្តិចេញពីក្នុងស្រុកហាក់ដូចជាបានបិទទ្វារ ។ បច្ចប្បុន្នពលរដ្ឋចិនម្នាក់ៗអាចយករូបិយប័ណ្ណចេញក្នុងមួយឆ្នាំ៥០.០០០ដុល្លារ។ហេតុនេះពួកគេប្រើប្រាស់បណ្តាញ«ងងឹត»ដែលប្រឈមនឹងហានិភ័យរាប់មិនអស់។
ខុសពីពេលមុន អូស្ត្រាលីនិងអាមេរិកបច្ចុប្បន្នលែងចាត់ទុកលុយមកពីចិនក្នុងទីផ្សារអចលនទ្រព្យ។ តាមនេះ រដ្ឋាភិបាលប្រទេសទាំងនេះបានហាមឃាត់មិនឱ្យធនាគារធំៗផ្តល់ប្រាក់កម្ចីសម្រាប់ទិញអចលនទ្រព្យចំពោះជនណាដែលពុំមានចំណូលស្ថិរភាពនៅក្នុងប្រទេសខ្លួន។ ដោយឡែកNew Zealand បានហាមឃាត់ជនបរទេសធ្វើជំនួញអចលនទ្រព្យ បន្ទាប់ពីតម្រូវការកើនឡើងខ្លាំង តម្លៃកើនឡើងខ្ពស់ហួសសមត្ថភាពពលរដ្ឋក្នុងស្រុក ដោយសារតែចរន្តទិញរបស់ពលរដ្ឋចិន។ចំណែកកាណាដាវិញក៏បានបញ្ចប់កម្មវិធីផ្តល់សិទ្ធិស្នាក់នៅយូរអង្វែងចំពោះវិនិយោគិនបរទេសធំៗ។

ដោយឡែកកាលពីចុងខែសីហា អ្នកវិនិយោគថ្នាក់កណ្ដាលដែលបានទិញឬកក់លុយក្នុងគ្រោងការណ៍ទីក្រុង Forest Cityនៅ Johor បានព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធា មហាម៉េដ ប្រកាសថារដ្ឋាភិបាលប្រទេសនេះនឹងមិនអនុញ្ញាតឱ្យជនបរទេសទិញផ្ទះជាកម្មសិទ្ធិបានឡើយ ហើយវាក៏មិនអាចទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលវែងដូចពេលមុនទេ។
ថ្វីត្បិតតែមានការលំបាកជាច្រើននិងហានិភ័យកាន់តែកើនឡើងក្តី ក៏ពលរដ្ឋថ្នាក់កណ្ដាលរបស់ចិននៅតែបន្តមានមហិច្ឆតាទិញទ្រព្យសម្បត្តិជាកម្មសិទ្ធិនៅឯបរទេស ក្នុងនោះអាស៊ីខាងត្បូងកំពុងត្រូវបានចាត់ទុកជាជម្រើសថ្មីមួយ៕
សូយន