តាមអ្នកកាសែតដែលអមដំណើរ Melania ក្នុងយន្តហោះឆ្ពោះទៅកាន់ Philadelphia ប្រមាណ១០នាទី ពួកគេបានឃើញផ្សែងក្នុងយន្តហោះនិងមានក្លិនឆេះ។ ក្រុមអ្នកកាសែតត្រូវបានគេផ្តល់កន្សែងសើម រួចសំណូមពរយកវាបាំងមុខប្រសិនបើក្លិននោះខ្លាំងពេក។បន្ទាប់មកយន្តហោះបានវិលត្រឡប់ទៅកាន់មូលដ្ឋានទ័ពអាកាសAndrew ហើយចុះចតដោយសុវត្ថិភាព។

នាយកព័ត៌មានរបស់ Melania Andrew Stephanie Grisham និយាយថា មានបញ្ហារអាក់រអួលគ្រឿងចក្រតិចតួច ហើយអ្វីៗបានប្រសើរឡើង អ្នកទាំងឡាយសុទ្ធតែមានសុវត្ថិភាព។
អ្នកស្រី Melania មានកម្មវិធីការងារនៅមន្ទីរពេទ្យសកលវិទ្យាល័យThomas Jefferson នៅPhiladelphia ហេតុនេះអ្នកស្រីបានឡើងជិះយន្តហោះមួយផ្សេងទៅកាន់ Philadelphia ៕សូយន
