បរិក្ខារ Kerch បំផ្ទុះទីពីរត្រូវបានរកឃើញក្នុងរបស់របរបស់ជនដៃដល់ដែលវាយប្រហារនៅសាលាមធ្យមសិក្សាCrimeaបណ្តាលឱ្យមនុស្សស្លាប់បើគិតមកទល់ពេលនេះបានកើនដល់ទៅយ៉ាងតិច១៩នាក់។

តាមទីភ្នាក់ងារសារព័ត៌មាន Sputnik(រុស្សី) ដឹងថា កងទ័ពរុស៊្សីបានដោះបន្ទុះគ្រាប់បែកនេះចេញហើយ។
គិតមកត្រឹមយប់មិញ មានមនុស្សយ៉ាងតិច១៩នាក់ស្លាប់, ៣៧នាក់រងរបួស ក្នុងនោះជនរងគ្រោះ១៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។

ក្នុងពេលនោះយុវជនម្នាក់ត្រូវបានប្រាប់ថាជាជនដៃដល់ឈ្មោះVladislav Roslyakov អាយុ១៨ឆ្នាំ ទើបត្រូវបានផ្តល់លិខិតអនុញ្ញាត ឱ្យប្រើប្រាស់អាវុធបាញ់សត្វកាលពីដើមខែតុលា ហើយឈ្មោះនេះបានចូលរៀនសាលាខាងលើនៅឆ្នាំ២០១៥ ។

នៅពេលព័ត៌មានពីការវាយប្រហារនាសាលា ០០កខេត្រូវបានផ្សាយចេញ ភាគីអ៊ុយក្រែនប្រកាសថានឹងបង្កើនការត្រូយទិមិ្តសមន្តិសុខនៅព្រំដែនជាមួយCrimea៕សូយន