កាសែតតួកគីអះអាងថា ពួកគេកំពុងរក្សាទុកខ្សែអាត់ថតសំឡេងបង្ហាញឱ្យឃើញថា អ្នកកាសែត Jamal Khashoggi បានត្រូវគេកាត់ម្រាមដៃ ហើយកាត់ក្បាលនៅស្ថានកុងស៊ុល Arab Saudi។

អ្នកកាសែត Yeni Safak កាលពីម្សិលមិញឱ្យដឹងថា ខ្សែអាត់ថតសំឡេងបានបង្ហាញឱ្យដឹងថា ក្រោយពេលចូលស្ថានកុងស៊ុល Arab នៅ Istanbul Mohammed al-Otaibi អ្នកកាសែត Khashoggi បានត្រូវមនុស្សមួយ ក្រុមធ្វើទារុណកម្មដោយកាត់ម្រាមដៃរបស់ លោក។
អគ្គកុងស៊ុល Arab នៅ Istanbul Mohammed al-Otaibi និយាយនៅក្នុងខ្សែអាត់ថា លោកធ្វើរឿងបែបនេះនៅខាងក្រៅ ពួកលោកកំពុងធ្វើឱ្យខ្ញុំជួបរឿងស្មុគស្មាញហើយ។
ក្នុងនោះដែរមានស្នូរសំឡេងមួយពុំទាន់កំណត់អត្តសញ្ញាណបានស្រែកទៅកាន់អគ្គកុងស៊ុលរូបនោះថា «ប្រសិនបើលោកចង់ នៅមានជីវិតដើម្បីវិលត្រឡប់ទៅ Arabនោះគប្បីនៅឱ្យស្ងៀម។
តាមការអះអាងរបស់កាសែតខាងលើ បន្ទាប់មកអ្នកកាសែត Khashoggi បានត្រូវក្រុមមនុស្សនេះកាត់ក្បាល។ កាសែត តួកគីពុំបានបញ្ជាក់អំពីវិធីដែលគេថតបានសំឡេងជាភស្តុតាងនេះ។
មុននោះ កាសែត Washington Post ធ្លាប់បានដកស្រង់សម្តីមន្រ្តីអាមេរិកនិងតួកគីដែលមិនបញ្ចេញឈ្មោះនិយាយថា មានខ្សែអាត់ ថតសំឡេងនិងវីដេអូបញ្ជាក់ថា Khashoggi បានត្រូវសម្លាប់ក្នុងស្ថានកុងស៊ុលនិងបំបែកសាកសព។ ប៉ុន្តែលើកនេះ ជាការចុះផ្សាយ ដំបូងរបស់កាសែតដែល ជាម្ចាស់កម្មសិទ្ធិនៃខ្សែអាត់សំឡេងនេះ។
អគ្គកុងស៊ុល Mohammed al-Otaibi បានវិលត្រឡប់ទៅអារ៉ាប់កាលពីថ្ងៃទី១៦តុលា មួយថ្ងៃមុនពេលក្រុមស៊ើបអង្កតធ្វើការឆែកឆេរ អគារស្ថានកុងស៊ុល ហើយពេលនោះតាមការអះអាងរបស់ប៉ូលិសគេមាន«ភស្តុតាង»ជាក់លាក់ថាអ្នកកាសែតArab Saudi Jamal Khashoggi បានត្រូវគេសម្លាប់នៅទីនេះ។
គួររំលឹកថា អ្នកកាសែត Khashoggi តែងធ្វើការរិះគន់ចំពោះគោលនយោបាយការទូតនិងការគាបសង្កត់អ្នក មានទស្សនៈប្រឆាំង។ គាត់បានបាត់ខ្លួនតាំងពីថ្ងៃទី២តុលា ក្រោយពេលចូលទៅកុងស៊ុលArab Saudi នៅ Istanbul ដើម្បីធ្វើបែបបទរៀបការជាមួយសង្សារ ជាជនជាតិតួកគី។ ក្រុមអ្នកស៊ើបអង្កេតនៅតួកគីជឿថា អ្នកកាសែតរូបនេះបានត្រូវក្រុមកុម្មង់ដូពិសេស១៥នាក់សម្លាប់ ហើយចិញ្ច្រាំ សាកសពខ្ទេច ប៉ុន្តែ Arab Saudi បានទាត់ចោលការចោទប្រកាន់នេះ៕លីសា