Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់​អាមេរិក​ទាល់ច្រក ខណៈពេល​សិស្ស​ម្នា​ក់បាន​យក​ផេះ​ធាតុ​ជីដូន​ជីតា​មក​ធ្វើ​នំ ហើយ​ចែក​ឱ្យ​មិត្ត​រួម​ថ្នាក់​បរិភោគ​

spot_img

​ប៉ូលិស​ឱ្យដឹងថា​សិស្ស​៩​រូប​បាន​បរិភោគ​នំ ដែល​មួយ​សប្តាហ៍​ក្រោយ​ទើប​ត្រូវបាន​ប្រាប់ថា​វា​មាន​ផ្ទុក​ផេះ​ធាតុ​អ្នក​ដែល​ស្លាប់​។​

សិស្ស​អាមេរិក​២​រូប​រង​ការ​ស៊ើប​អង្ក​ត​និង​ចោទប្រកាន់​ពីបទ​យក​ផេះ​ធាតុ​របស់​ជីដូន​ជីតា​ម​ក​ធ្វើ​នំ​

​ប៉ូលិស​នៅ​ទីក្រុង​Paul Doroshov រដ្ឋ​California​ឱ្យដឹងថា សិស្ស​២​នាក់​នៃ​សាលា​វិទ្យាល័យ​Da Vinci Charter Academy កំពុង​ត្រូវបាន​ស្រាវជ្រាវ​ដោយ​ពាក់ព័ន្ធ​ចំពោះ​ករណី​សិស្សស្រី​ម្នាក់​បានធ្វើ​នំ​ដោយ​យក​ផេះ​ធាតុ​របស់ ជីដូន​ជីតា​ខ្លួន​មក​លាយ​បញ្ចូល ហើយ​ចែក​ឱ្យ​មិត្ត​រួម​ថ្នាក់​បរិភោគ​។​

​សិស្ស​ប្រុស​ម្នា​ក់បាន​រំលឹក​ប្រាប់ថា ក្រោយពី​ចែក​នំ​ឱ្យ​មិត្ត​រួម​ថ្នាក់​បរិភោគ​មួយ​សប្តាហ៍​មុន​ទើប​សិស្សស្រី​រូបនោះ​បាន​ដើរ​ប្រាប់​អ្នក​គ្រប់គ្នា​ថា​ខ្លួន​បាន​យក​ផេះ​របស់​ធាតុ​របស់​អ្នកស្លាប់​ដាក់​លាយ​ទៅក្នុង​នំ​នោះ​។​

​តាម​មន្ត្រីប៉ូលិស​ខាងលើ​ឱ្យដឹងថា មាន​សិស្ស​៩​នាក់​បាន​បរិភោគ​នំ​នោះ ហើយ​ពួកគេ​បាន​សម្តែង​ការខឹង​សម្បា​ចំពោះ​របៀប​ដោះស្រាយ​បញ្ហា ដែល​តាម​នោះ​សាលា​សំណូមពរ​ឱ្យ​សិស្ស​ទាំងនោះ​មិន​ទម្លាយ​រឿងនេះ​ចេញ​។​

​នាយក​សា​សា​Tyler Millsap ប្រកាសថា អាទិភាព​របស់​សាលា​គឺ​«​សុវត្ថិភាព​និង​សុភមង្គល​»​សម្រាប់​សិស្ស​ទាំងអស់ ហើយ​វា​ពុំមាន​ហានិភ័យ​ចំពោះ​សុខភាព​កើតឡើង​ក្នុង​សាលា​ទេ​។​សិស្ស​ដែល​បាន​ប្រព្រឹត្ត​ខុស​បាន​សម្តែង​នូវ​វិប្បដិសារី ហើយ​នេះ​ជា​បញ្ហា​ឯកជន​របស់​គ្រួសារ​មួយ​។​

​សមត្ថកិច្ច​បាន​សហកា​រ​ជាមួយ​សាលា​ដើម្បី​ស៊ើប​អង្ក​ត ប៉ុន្តែ​អ្វីៗ​ទាំងអស់​គ្រាន់តែ​ជា​ចម្លើយ​របស់​សិស្ស ពុំមាន​ភស្តុតាង​ដាក់បន្ទុក ហើយ​ម្យ៉ាងទៀត​សិស្ស​ទាំងនោះ​ស្ថិតក្នុង​វ័យ​អនីតិជន​៕​សូ​យ​ន​

spot_img
×