Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! និស្សិត​២​នាក់​សុទ្ធតែ​ស្រីៗ ដើរ​ពេលយប់​ទៅផ្ទះ ត្រូវ​ជន​មិន​ស្គាល់មុខ​ស្ទាក់​ប្លន់ និង​ចាក់​ប្រហារ​យ៉ាង​សាហាវ ខណៈ​អ្នកជិតខាង​មិន​ហ៊ាន​ចេញ​ជួយ​

​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​រន្ធត់ និង​អាសូរ​បំផុត​មួយ ដែល​ត្រូវបាន​បង្ហោះ​ចូល Group ហ្វេ​ស​ប៊ុ​ក​ក្នុងស្រុក​មួយ​កាលពី​ព្រឹក​មិញ​នេះ អ្នកលេង​អ៊ិន​ធើរ​ណែ​តម្នាក់​ឈ្មោះ Susmita បាន​ចែករំលែក​បទពិសោធន៍​ដ៏​រន្ធត់​មួយ ដែល​នាង​បាន​ជួបប្រទះ​កាល​យប់​រំលង​អា​ធ្រា​ត ។​

Susmaita អាយុ ២៣ ឆ្នាំ ជា​និស្សិត​ស្រី​ម្នា​ក់រៀន​នៅ​សកល​វិទ្យាល័យ​អ៊ិ​ស្លាម​អន្តរជាតិ បាន​ចែករំលែក​រូបភាព និង​សរសេរ​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១ និង ៤៥ នាទី ព្រឹក​ថ្ងៃទី​១៧ នាង និង​មិត្តភក្តិ​របស់​នាង កំពុង​ដើរទៅ​ផ្ទះ​នៅ​ជិតខាង​សាលា​ស្ថិតក្នុង Bangsar ។ ប៉ុន្តែ ខណៈពេលដែល​ពួកគេ​កំពុង​ដើរ​រវាងផ្លូវ Jalan Terasek 3 និង 6 ពួកគេ​ក៏​ប្រទះ​នឹង​បុរស​ម្នាក់​វ័យ​ខ្ទង់ ៤០ ឆ្នាំ ដោយមាន​កាំបិត​នៅ​នឹង​ដៃ​របស់គាត់​គួរ​ឲ្យ​ខ្លាច​តែម្តង ។​

​ដូច​ការព្រួយបារម្ភ​ជាមុន ស្រាប់តែ​ភ្លាមៗ​នោះ បុរស​រូបនោះ​ចាប់​មិត្តភក្តិ​របស់ Susmita ដោយបាន​យក​កាំបិត​ដាក់​កាត់​នឹង​បំពង់​.​ក​របស់​នាង ហើយ​គំរាម​អារ​.​កនាង ប្រសិនជា​នាង​ហ៊ាន​តែ​ស្រែក ។ ទោះយ៉ាងណា ស្ថិតក្នុង​ស្ថានភាព​ដ៏​ភ័យខ្លាច​យ៉ាងនេះ មិត្តភក្តិ​របស់​នាង​ក៏បាន​ស្រែក​ឡើង បណ្តាល​ឲ្យ​បុរស​រូបនោះ​ចាក់​.​ក​របស់​នាង​តែម្តង ។​

​ដើម្បី​រំដោះខ្លួន​ចេញ មិត្ត​របស់ Susmita បាន​បន្ត​ស្រែក​ឡើង​ខ្លាំង​ឲ្យ​គេ​ជួយ និង​រត់​ចុះ​តាមផ្លូវ​មួយ ខណៈ​បុរស​បុរស​នោះបាន​បន្ត​ចាប់ Susmita ជំនួស ។ គាត់​បានទាមទារ​រក​លុយ​ពី​នាង ប៉ុន្តែ បាន​រត់ចេញ​ទៅកាន់​ផ្លូវ Jalan Terasek 6 ភ្លាមៗ បន្ទាប់ពី​ឆែកឆេរ​ពុំ​ឃើញ​មាន​អ្វី​នៅជាប់​នឹង​ខ្លួន​របស់​នាង ។​

​ខណៈ​មិត្តភក្តិ​របស់ Susmita ឈាម​ហូរ​ស្រោច​ខ្លួន ពួកគេ​ទាំងពីរ​ក៏​បន្ត​ស្រែកហៅ​គេ​ឲ្យ​ជួយ ដោយ​សង្ឃឹមថា​នឹងមាន​អ្នករស់នៅ​ផ្ទះ​ក្បែរ​នោះ ចេញ​មកជួយ​ពួកគេ ។ ប៉ុន្តែ ជា​អកុសល ពុំមាន​នរណាម្នាក់​ចេញមក​ជួយសង្គ្រោះ​ពួកគេ​នោះទេ ។​

​នាង​សរសេរ​នៅក្នុង​ផុស​យ៉ាង​ដូច្នេះ​ថា​៖ «​មិត្តភក្តិ​របស់ខ្ញុំ​ឈាម​ហូរ​ស្រោច​ខ្លួន​សាហាវ​ណាស់ ។ ពួកគេ​បាន​សុំ​ការជួយ​ពី​ផ្ទះ​ជិតៗ​ខាង ព្រោះតែ​ពួកយើង​មាន​អារម្មណ៍​ពុំ​សុវត្ថិភាព​ក្នុង​ការដើរ ទៅកាន់​ផ្ទះ​របស់​ពួកយើង​ទៀត​ទេ ។ ប៉ុន្តែ ពិតជា​ហួសចិត្ត​ណាស់ ខណៈ​មួយចំនួន​នៃ​ពួកគេ បានចេញ​ពីក្នុងផ្ទះ និង​បិទទ្វារ​ទៅវិញ ។ ម្នាក់​ក្នុងចំណោម​នោះ​និយាយថា ‘​ទៅកាន់​ផ្ទះ​ដទៃទៀត​ទៅ​!!’» ។​

​ទោះយ៉ាងណា ឥលូវ​នេះ ពួកនាង​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ូលីស​រួចហើយ ដើម្បី​ស្វែងរក​ជនដៃដល់​មក​កាត់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ៕

ដោយ​៖ ចន្ទី

ប្រភព​៖ Worldofbuzz​

×