Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលមុខ​វេជ្ជបណ្ឌិត ត្រូវបាន​សង្ស័យថា​ជា​ជនដៃដល់​ក្នុងការ​ច្រៀក​បំបែក​សាកសព​អ្នកកាសែត Khashoggi

វេជ្ជបណ្ឌិត​ដែល​គេ​សង្ស័យ​ជា​អ្នក​បំបែក​សាកសព​យ៉ាង​យង់ឃ្នង​លើ​អ្នកកាសែត​Khashoggi ធ្លាប់បាន​ហាត់​ការ​នៅ​មូលដ្ឋាន​សុខាភិបាល​មួយ នាទី​ក្រុង​Melbourne, Australia​។​

វេជ្ជបណ្ឌិត​Salah al-Tubaigy

​អ្នកកាសែត​Khashoggi​ អ្នកកាសែត​Jamal Khashoggi បាន​បាត់​ខ្លួន​ជាង​ពីរ​សប្តាហ៍​ហើយ ហើយ​រដ្ឋការ​តួ​ក​គី​ជឿថា​លោក​ត្រូវបាន​សម្លាប់​បន្ទាប់ពី​បាន​ចូលទៅ​ស្ថាន​កុងស៊ុល​Saudi Arabia​នៅ Istanbul កាលពី​ថ្ងៃទី​២​ខែតុលា ។

Daily Mail បាន​ដកស្រង់​សម្តី​សមត្ថកិច្ច​តួ​ក​គី​ឱ្យដឹងថា វេជ្ជបណ្ឌិត​Salah al-Tubaigy គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​បុរស​៥​នាក់​ដែលមាន​វត្តមាន​ក្នុង​ស្ថាន​កុងស៊ុល Saudi Arabia​នា​ថ្ងៃនោះ ។​

​មាន​របាយការណ៍​ជាច្រើន​ឱ្យដឹងថា វេជ្ជបណ្ឌិត​«​ពេជ្ឈឃាត​»​ថែមទាំង​ប្រាប់​អ្នក​ដែល​ទៅជា​មួយ​ឱ្យ​ញ៉ុ​ក​ត្រចៀក នា​ពេលដែល​ខ្លួនគេ​ធ្វើការ​បំបែក​សាកសព​។​សមត្ថកិច្ច​តួ​ក​គី​នូវ​បានឱ្យដឹង​បន្ថែមថា វេជ្ជបណ្ឌិត​al-Tubaigy មាន​រណារ​អារ​ឆ្អឹង​មួយ​។​

​តាម​សាស្ត្រាចារ្យ​Noel Woodford នាយក​វិទ្យាស្ថាន​កោសល​វិច័យ​វេជ្ជសាស្ត្រ​Victoria (Melbourne, Australia) បានបញ្ជាក់​ប្រាប់ថា លោក​al-Tubaigy ធ្លាប់​បានធ្វើការ​ស្រាវជ្រាវ​កោសល​វិច័យ​នៅ​ស្ថាប័ន​លោក​រយៈពេល​៣​ខែ​ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៥ ។ ចំណាយ​ទាំង​អស់នៃ​ការស្រាវជ្រាវ​នេះ​រដ្ឋាភិបាល​Saudi Arabia ជា​អ្នក​ទូទាត់​។​

អ្នកកាសែត​Jamal Khashoggi

​គេ​ក៏បាន​ដឹងថា វេជ្ជបណ្ឌិត​រូបនេះ​ធ្លាប់បាន​និយាយ​ក្នុងអំឡុង​ធ្វើ​កម្មសិក្សា​នៅ​Australia ថា​ខ្លួនគេ​ចូលចិត្ត​កិច្ចការ​រុករក​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅក្នុង​មហន្តរាយ​ធំៗ​។​

​នៅ​អំឡុង​ឆ្នាំ​២០១៥​នោះ វេជ្ជបណ្ឌិត​រូបនេះ​គឺជា​មេដឹកនាំ​នៃ​ស្ថាប័ន​កោសល​វិច័យ​Saudi Arabia ហើយ​តាម​ដឹង​ប​ច្ចុ​ប្បុន្ន​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងមហាផ្ទៃ Saudi Arabia​។​

​ការពាក់ព័ន្ធ​វេជ្ជបណ្ឌិត​រូបនេះ​ត្រូវបាន​គេ​ដឹង​តាមរយៈ​ខ្សែអាត់​ថត​សំឡេង​ក្នុង​នាឡិកា Apple​របស់​ជនរងគ្រោះ​។​ក្នុង​ខ្សែអាត់​ថត​សំឡេង​រយៈពេល​៧​នាទី​នេះ​គេ​អាច​ឮសូរ​សំ​ឡង​របស់លោក​al-Tubaigy ស្រែក​បញ្ជា​អំឡុងពេល​បំបែក​សាកសព​អ្នកកាសែត​Khashoggi ។​

​តាម​កាសែត​Time ផ្សាយ​ថ្ងៃទី​១៧​ខែតុលា មាន​ជនល្មើស​៣​នាក់​ផ្សេងទៀត​ត្រូវបាន​ចាត់ទុកថា​ពាក់ព័ន្ធ​ដល់​ករណីនេះ​គឺ​៖ Abdulaziz Mohammed al-Hawsawi (​សមាជិក​កងសន្តិសុខ​របស់​មហាក្សត្រ​Mohammed )Thaar Ghaleb al-Harbi និង Muhammed Saad Alzahrani (​សមាជិក​កង​អង្គរក្ស​មហាក្សត្រ​Saudi Arabia )៕សូ​យ​ន​

×