Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញការ​អាកាស​ចរណ៍​ផ្តួច​ផ្តើមគំនិត​អំពី​វិធី​រុករក​យន្តហោះ MH370 ដោយ​ពុំ​ចំណាយពេល​ច្រើន​

តាម​Daily Star អ្នកជំនាញការ​Yijun Yu ចង់ឱ្យ​ក្រុម​ស៊ើប​អង្ក​ត​នាំយក​យន្តហោះ​គ្មាន​អ្នកបើកបរ​ទៅកាន់​តំបន់ ព្រៃ​ក្នុងប្រទេស​កម្ពុជា ​រួច​ចុះ​សំចត​ផ្ទាល់​លើដីចំ​កូ​អ័​រ​ដោ​ណេ​សង្ស័យថា​មាន​វត្តមាន​MH370​។​

​មុន​នោះ​ អ្នកជំនាញការ​អាកាសច​រណ៍​សញ្ជាតិ​អង់គ្លេស​Ian Wilson អះអាង​ដាច់​អ​ហង្ការ​​ថា យន្តហោះ​Boeing 777-200 មាន​លេខ​សម្គាល់​MH370 ត្រូវបាន​គាត់​រកឃើញ​ដោយ Google Maps ស្ថិតក្នុង​ប្រទេស​កម្ពុជា​។​

វិធី​ថ្មី​ក្នុង​ការរុករក​MH370 សង្ស័យថា​ស្ថិតក្នុង​ប្រទេស​កម្ពុជា​

​អ្នកជំនាញការ​Yijun Yu លើកឡើងថា ការរកឃើញ​របស់លោក​Ian Wilson ពិតជា​គួរឱ្យ​ត្រួត​ពិនិត្យមើល ។ កន្លងមក​មាន​ក្រុម​ជំនាញការ​អាកាសចរណ៍​មួយចំនួន​បាន​ប្រើប្រាស់​ឧ​ទ្ធ​ម្ភាគ​ចក្រ​ស្វែងរក​ពីលើ​អាកាស តែ​ពុំមាន​លទ្ធផល​។​

​អ្នកជំនាញ​ការសរសេ​រ​កម្មវិធី​អាកាសចរណ៍​រូបនេះ​និយាយប្រាប់​Daily Star ថា​៖ «​កន្លែង​សង្ស័យ​ស្ថិតនៅលើ​ដីគោក​ ហេតុនេះ​វា​គួរតែ​ត្រូវធ្វើ​ការរុករក​ដើ​ម្បី​បញ្ជាក់​។​ពួក​គេអាច​យក​យន្តហោះ​គ្មាន​អ្នកបើកបរ​ទៅកាន់​ទីនោះ ព្រោះ​វា​មិន​ឆ្ងាយ​ដូច​នៅ​មហាសមុទ្រ​ឥណ្ឌា​ទេ​»​។ លោក​Yijun Yu និយាយ​បន្ថែម ទោះយ៉ាងណា​ក៏​គួរ​ត្រួតពិនិត្យ​ដើម្បី​ប្រាកដថា ការលើកឡើង​របស់លោក​Ian Wilson វា​ពិត​ឬ​មិន​ពិត​។​

​វត្ថុ​ដែល​សង្ស័យថា​ជា​MH370 ក្នុងព្រៃ​កម្ពុជា​

តាម​អ្នកជំនាញការ​ដដែល​និយាយថា ការរុករក​ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ​មុននេះ ពុំ​អាច​ចុះ​លើ​ផ្ទៃដី​បាន គឺ​ពិតជា​ពុំ​បញ្ជាក់​ពី​រឿង​អ្វីមួយ​ប្រាកដប្រជា​បានឡើយ​។ យន្តហោះ​គ្មាន​អ្នកបើកបរ​វា​មាន​ទំហំ​តូច ហេតុនេះ​វា​អាច​បន្ទាប​ចុះ​លើ​តំបន់​សង្ស័យ​ដើម្បី​ពិនិត្យមើល​ជាក់ស្តែង​។​

​ការដែល​មិនទាន់​រកឃើញ​ប្រអប់​ខ្មៅ​ វា​ពិតជា​មិនអាច​ដឹងបាន​អំពី​ខណៈ​វេលា​ចុងក្រោយ​កើតឡើង​ចំពោះ​យន្តហោះ​នេះ ។

​បច្ចុប្បន្ន​អ្វីៗ​សុទ្ធសឹង​ជាការ​ព្យាករណ៍​។​

​ពិតណាស់​ហើយ​ថា អ្នក​ដែល​ដឹង​ពី​កូ​អ័​រ​ដោ​ណេ​ពិតប្រាកដ​នោះ គេ​មិន​ងាយ​ទម្លាយ​ប្រាប់​ឱ្យបាន​ចំៗ​នោះទេ ព្រោះ​យ៉ាងណា​ក៏​គេ​ធ្វើ​ដើម្បី​ប្រាក់រង្វាន់​៧០​លាន​ដុល្លារ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បាន​សន្យា​នោះ​៕​សូ​យ​ន​

 

×