ស្ត្រីថៃម្នាក់ដែលជា VJ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីស ក្នុងករណីចោទប្រកាន់បានធ្វើសកម្មភាពដ៏ឃោរឃៅ ទាញពោះវៀនចេញពីសត្វឆ្មាជាច្រើនក្បាល ។
សារព័ត៌មានថៃបានរាយការណ៍ថា មនុស្សមួយចំនួនត្រៀមបង់លុយ តាមរយៈ «គេហទំព័រងងឹត» សម្រាប់វីដេអូជាច្រើនដែលបានបង្ហាញពីភាពសាហាវឃៅនេះចំពោះសត្វឆ្មា ។
ស្ត្រីដែលពុំត្រូវបានបញ្ចេញឈ្មោះនោះ បានបដិសេធការរាល់ចោទប្រកាន់ទាំងនោះ នៅពេលដែលនាងត្រូវបានសម្ភាសន៍ដោយប៉ូលីស Petchkasem នៅក្នុង Thonburi ស្ថិតនៅភាគខាងកើតទីក្រុងបាងកក ។
ក្រុមការពារសិទ្ធិថៃ (WDT) បានអះអាងថា ស្ត្រីរូបនោះបានអះអាងថា នាងគឺជាអ្នកស្រលាញ់សត្វដ៏យកចិត្តទុកដាក់ម្នាក់ ក្នុងការទទួលបានសត្វ ២៧ ក្បាល ដែលក្រោយមកបានក្លាយជាប្រធានបទដ៏ក្តៅគគុកតាមរយៈបណ្តាវីដេអូដែលនាំឲ្យកើតការខឹងសម្បារទាំងនោះ ។
ស្ត្រីរូបនេះនៅបានអះអាងថា សត្វទាំងនោះត្រូវបានគេលួចយកពីនាង ឬ អាចរត់ចេញពីផ្ទះរបស់នាងតែម្តង ។
ព័ត៌មាននេះបានផ្ទុះឡើងនៅលើវេបសាយ WDT និងបង្ហោះឡើងហ្វេសប៊ុករបស់ខ្លួន ។
ទោះយ៉ាងណា បច្ចុប្បន្ននេះ ប៉ូលីសថៃកំពុងបើកការស៊ើបអង្កេតចំពោះករណីនេះ ៕
ដោយ៖ ឧត្តម
ប្រភព៖ Daily News