Dharampal Singh គឺជាបុរស “ស៊យ” បំផុត ព្រោះត្រូវហ្វូងស្វាវាយប្រហារដោយ “ដុំថ្ម” ។ ទោះបីត្រូវបាននាំយកទៅមន្ទីរពេទ្យ តែរបួសធ្ងន់ពេកគាត់បានបាត់បង់ជីវិតទៅ ។
ករណីវាយប្រហារគួរឲ្យតក់ស្លុតមួយ ទើបកើតឡើងនៅឥណ្ឌា ។ បុរសឈ្មោះ Dharampal Singh អាយុ ៧២ឆ្នាំ បានដើររើសអុស ស្រាប់តែមានស្វាមួយហ្វូងធ្វើការវាយប្រហារលើគាត់ ។ ពួកវាបាននាំយកដុំថ្មពីអគារមួយក្បែរនោះ រួចចាប់ផ្តើមគប់សំដៅលើគាត់ ។ ការងារវាយលុកពីលើដើមឈើនេះ ធ្វើឲ្យលោករងរបួសនៅក្បាល ទ្រូង… ត្រូវបានអ្នកជិតខាងនាំទៅមន្ទីរពេទ្យសង្គ្រោះ ។ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក គាត់បានលាចាកលោកហើយ ។
ប្អូនប្រុសរបស់បុរសវាសនាអាក្រក់នេះ ពោលថា ៖ “ពួកស្វាបានគប់ដុំថ្មប្រមាណ ២០ដុំ មកលើគាត់ ។ ការគប់ពីលើរយៈកម្ពស់បែបនេះពិតជាខ្លាំងក្លាណាស់ ។ ពួកស្វានេះគឺជាឃាតករ ហើយវានឹងត្រូវទទួលយកវាសនាដូចគ្នានេះដែរ! -បុរសរូបនេះពោលទាំងកំហឹង ។
ស្វានៅឥណ្ឌា កំពុងក្លាយជាកត្តាគ្រោះថ្នាក់ចំពោះមនុស្ស ។
ក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យប្តឹងទៅប៉ូលិស តែប៉ូលិសព្យាយាមពន្យល់ថា នេះជារឿងគ្រោះថ្នាក់ ដោយពួកគេពុំអាចធ្វើការចោទប្រកាន់ទោសលើពួកស្វាបានទេ ។
គួររំលឹកថា នៅឆ្នាំ ២០១៧ ចៅហ្វាយរងក្រុងមួយ នៅញូដេលី បានត្រូវស្វាមួយហ្វូងវាយប្រហារ ហើយបាត់បង់ជីវិតដែរ ។
គ្មានច្បាប់សម្រាប់កាត់ទោស ហេតុនេះការស្លាប់គឺជាឧប្បទ្ទវហេតុមួយប៉ុណ្ណោះ ៕
ចន្ទ្រា