ប្រធានាធិបតីអាមេរិក បានហៅហ្វូងអន្តោប្រវេសន៍Honduras គឺជា«ស្ថានការណ៍បន្ទាន់របស់ជាតិ» ព្រមទាំងប្រកាសកាត់ជំនួយដល់បណ្តាប្រទេសនៅអាមេរិកកណ្តាល។
ប្រនាធាធិបតី Donald Trump បានសរសេរលើTwitter ថា៖ ខ្ញុំបានប្រកាសអាសន្នដល់កងកម្លាំងល្បាតព្រំដែន និងកងទ័ពថា នេះជាស្ថានការណ៍បន្ទាន់របស់ប្រទេស។គួរឱ្យសោកស្តាយដែលMexicoពុំអាចទប់ស្កាត់ហ្វូងមនុស្សកំពុងហូរសំដៅមកកាន់ព្រំដែនភាគខាងត្បូងអាមរិក។ យើងនឹងចាប់ផ្តើមកាត់ខ្ទង់ប្រាក់ជំនួយដ៏ធំសម្បើមឱ្យGuatemala, Honduras និងEl Salvador ។
ប៉ុន្តែប្រធានាធិបតីអាមេរិកមិនបានឱ្យដឹងអំពីវិធានការទាំងឡាយដើម្បីដោះស្រាយនឹងក្រុមជនអន្តោប្រវេសន៍Honduras ដែលកំពុងចូលកាន់តែកៀកមកដល់ព្រំដែនMexico -អាមេរិក។ ឆ្លៀតឱកាស ម្ចាស់សេតវិមានក៏បាន ឆ្លៀតរិះគន់ដល់គណបក្សប្រជាធិបតេយ្យថា៖ រាល់ពេលដែលអ្នកសម្លឹងឃើញក្រុមជនអន្តោប្រវេសន៍ដែលកំពុងសំដៅមកឬដែលជ្រៀតចូលដោយខុសច្បាប់ ក្នុងប្រទេសអាមេរិក ចូរទម្លាក់កំហុសឱ្យគណបក្សប្រជាធិបតេយ្យ ព្រោះពួកគេបានរារាំងការធ្វើវិសោធនកម្ម ច្បាប់អន្តោប្រវេសន៍។
មនុស្សប្រមាណ៣០០០នាក់បានមកដល់ទីក្រុងTapachula ភាគខាងត្បូងMexico តាំងពីថ្ងៃទី២១តុលា បន្ទាប់ពីពួកគេបានប្រើពេលច្រើនម៉ោងដើម្បីដើរមកពីព្រំដែនGuatemala ។ ពួកគេស្វែងរកគ្រប់វិធីដើម្បីចូលអាមេរិក បំណងគេចចេញផុតពីស្ថានភាពហិង្សានៅHonduras -ប្រទេសមួយដែលសមាមាត្រនៃអំពើហិង្សាមានខ្ពស់បំផុតពិភពលោក៕សូយន