ផ្សារណាត់អាហរ័ណ នីហរ័ណអន្តរជាតិចិន មានគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី 10/11 ដោយមានការចូលរួមរបស់ក្រុមហ៊ុនចិននិងបរទេសរាប់ពាន់ សំដៅជំរុញសកម្មភាពនាំចូលទំនិញ ក៏ដូចជាបង្ហាញឱ្យឃើញពី សកម្មភាពពាណិជ្ជកម្មដ៏រឹងមាំរបស់ចិន។
ប៉ុន្តែរដ្ឋាភិបាលអាមេរិកមិនមានផែនការចាត់មន្ត្រីជាន់ខ្ពស់ទៅចូលរួមព្រឹតិ្តការណ៍នេះទេ។អ្នកនាំពាក្យម្នាក់នៃស្ថានទូតប្រចាំប្រទេសចិនបានប្រាប់ Reutersថា៖ យើងខ្ញុំជំរុញចិនឱ្យបង្កើតទីលានជំនួញមួយស្មើភាពសម្រាប់ទំនិញនិងសេវាកម្មរបស់អាមេរិក។ ចិនចាំបាច់ត្រូវធ្វើការកែទម្រង់ដើម្បីបញ្ចប់រាល់សកម្មភាពពាណិជ្ជកម្មមិនស្មើភាព ដែលកំពុងជះឥទ្ធិពលអសកម្មដល់ខឿនសេដ្ឋកិច្ចពិភពលោក។
អ្នកនាំពាក្យរូបនេះឱ្យដឹងបន្ថែមថា ការដែលចិនវិលត្រឡប់មកកាន់មាគ៌ាកែទម្រង់សេដ្ឋកិច្ចអនុវត្តន៍តាមបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគផ្អែកលើក្រឹត្យក្រមទីផ្សារ វាមិនត្រឹមមានប្រយោជន៍ដល់អាមេរិកប៉ុណ្ណោះទេ គឺថែមទាំងល្អប្រសើរចំពោះចិននិងពិភពលោក៕លីសា