Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​គេ​ចាប់ចោរ​ដាក់ទណ្ឌកម្ម​! ដឹងអី​ឪពុកក្មេក​វាយ​ប្រដៅ​កូនប្រសារ​យ៉ាង​ចាស់ដៃ ព្រោះ​តែ​អត់​​ទ្រាំ​មិន​បាន​​នឹង​​ទង្វើ​​​មួយ​​នេះ​…. ថ្ងៃក្រោយ​ឲ្យ​រាង (​វីដេអូ​)

spot_img

​នេះ​ជាហេតុ​ការណ៍​ចាត់ទុកថា​ដ៏​កម្រ​មួយ ដែល​បុរស​ជា​ឪពុកក្មេក​ម្នាក់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​វាយ​ដុំ​ទៅ​កូនប្រសារ​ប្រុស​របស់គាត់ ដោយ​មិន​ឲ្យ​តដៃ​បានឡើយ បន្ទាប់ពី​បុរស​រូបនោះ​ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រើ​អំពើហិង្សា​មកលើ​ប្រពន្ធ​របស់ខ្លួន ដែលជា​កូនស្រី​បង្កើត​របស់គាត់ ។​

​យោងតាម World of Buzz ឪពុកក្មេក​នោះ​ត្រូវបាន​ដកស្រង់​សម្តី ដោយនិយាយ​លើកឡើង​ក្នុងចំណោម​រឿងរ៉ាវ​ផ្សេងៗ​ទៀតថា​៖ «​តើ​ឯង​កំពុង​សុំទោស​ខ្ញុំ​មែន​ទេ​? ចុះ​នៅពេល​ឯង​វាយ​ធ្វើបាប​កូនស្រី​របស់ខ្ញុំ តើ​ឯង​មានបាន​ប្រាប់​នាង​នូវ​ពាក្យ សុំទោស​ទេ​? អ្នកឯង​គិតថា ខ្ញុំ​ជា​មនុស្ស​បណ្តែតបណ្តោយ​រឿងរ៉ាវ​នេះ​កើតឡើង​តាមតែ​អំពើ​ចិត្ត​បែបនេះ​មែន​ទេ​? តើ​ឯង​មាន​ដឹងថា ឯង​បានធ្វើ​បែបនេះ​ជា​ទង្វើ​ដ៏​ខុសឆ្គង​ទេ​? មើលទៅ​ឯង​ហាក់ដូចជា​ពុំ​កោតខ្លាច​ញញើត​ខ្ញុំ​សូម្បី​បន្តិច​ឡើយ មែន​ទេ​អ្ហា​! ប្រសិន​ឯង​ពូក​ខាង​វាយ​ដុំ​មនុស្ស ក្រោក​ឡើង ហើយ​វាយ​ខ្ញុំ​ឥឡូវ​ហ្នឹង​មក ឡើងមក វ៉ៃ​ខ្ញុំ​មក​!» ។​

​ឪពុកក្មេក​រូបនេះ ក៏បាន​បន្ត​ស្រែក​ឡើង​ទាំង​កំហឹង​ថា​៖ «​តើ​ខ្ញុំ​ចិញ្ចឹម​កូនស្រី​របស់ខ្ញុំ​តាំងពី​តូច​មក រហូតដល់​ធំ​ដឹងក្តី សម្រាប់តែ​ទទួល​ការ​វាយ​ធ្វើបាប​ចឹ​ង​មែន​? ខ្ញុំ​បាន​ព្រមាន​អ្នក​ច្រើនដង​រួចហើយ ខ្ញុំ​បានអនុញ្ញាត​ឲ្យ​កូនស្រី​ខ្ញុំរៀបការ​ជាមួយ​ឯង​ដោយ​ទឹកចិត្ត​ស្រលាញ់​បំផុត ប៉ុន្តែ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ឯង​ធ្វើបាប​នាង​បែប​នេះឡើយ ចូរ​ចាំ​ណា៎​!!» ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Nextshark, WorldofBuzz)

សូមចូលទស្សនាវីដេអូ 

spot_img
×