Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន -ចិន ចុះ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ចំនួន​៥០០ មានតម្លៃ ២,៦ ពាន់​លាន​ដុល្លារ​

spot_img

​ក្រុមហ៊ុន​ជប៉ុន​ជិត​១០០០ ដែល​អមដំណើរ​នាយក​រដ្ឋមន្ត្រី Shinzo Abe ទៅ​ទស្សនកិច្ច​ប្រទេស​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ប្រមាណ​៥០០​ជាមួយ​ដៃគូ​ចិន​ដែលមាន​តម្លៃ ២,៦ ពាន់​លាន​ដុល្លារ ។​

នាយករដ្ឋមន្ត្រី​ចិន លី​ខឺ​ឈាង និង​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ក្រុង​ប៉េកាំង​ថ្ងៃទី​២៦​តុលា​

​តាម Nikkei លោក​លី ខឺ​ឈាង មិនបាន​ទម្លាយ​លំអិត​បណ្តា​កិច្ចព្រមព្រៀង​នោះទេ គ្រាន់តែ​ដឹងថា​ក្នុងនោះ​មាន គម្រោង​រួមមួយ​អំពី​ទីក្រុង​ឆ្លាត​វៃ​នៅ​ប្រទេស​ថៃ​។​ក្រៅពីនោះ​ប្រទេស​ទាំងពីរ​ក៏​ឯកភាព​បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​លើ ទីផ្សារ​ហ៊ុន ក៏ដូចជា​កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​រូបិយប័ណ្ណ​តម្លៃ​ជិត​30,3 ពាន់​លាន​ដុល្លារ ដែលមាន​ប្រសិទ្ធភាព​ពី​ឆ្នាំ​២០២១ ទៅ​។ ភាគី​ទាំងពីរ​ក៏​ព្រមព្រៀង​ឆ្ពោះទៅរក​ការបង្កើត​ធនាគារ​ទូទាត់​ជា​ប្រាក់​យាន់ ។​

​នាយករដ្ឋមន្ត្រី​ចិន​ក៏បាន​លើកឡើងថា ទំនាក់ទំនង​ចិន​-​ជប៉ុន​កំពុង​វិលត្រឡប់​មកកាន់ «​តារាវិថី​»​ធម្មតា​វិញ ហើយ​ប្រទេស​ទាំងពីរ​មាន​តួនាទី​មិនអាច​ខ្វះ​បាន​សម្រាប់​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ទ្វីបអាស៊ី​និង​នៅលើ​ពិភពលោក​។​

​បន្ទាប់មក​លោក Shinzo Abe បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋ​ចិន Xi Jinping​។ លោក​Xi Jinping សង្កត់ធ្ងន់​ក្នុងជំនួប​នោះ​ថា​៖ «​ចំណងទាក់ទង​ដែល​ចំណុះ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​កំពុង​ក្លាយជា​ជ្រាលជ្រៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​សន្យាថា​នឹង​បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រទេស​ទាំងពីរ​។​

​គួររំលឹកថា មុននេះ​ព្រោះតែ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងកើត ទើប​ប្រទេស​ទាំងពីរ​ពុំមាន​ទស្សនកិច្ច​ថ្នាក់ ដឹកនាំ​កំពូល​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​។​

​ប៉ុន្តែ​ទំនាក់ទំនង​ចិន​ជប៉ុន មាន​សញ្ញា​កក់ក្តៅ​សាជាថ្មី បន្ទាប់ពី​ប្រទេស​ទាំងពីរ​សុទ្ធសឹង​ប្រឈមមុខ​សម្ពាធ​ពាំ​ណ​ជ្ជ​កម្ម​កាន់តែខ្លាំង​ឡើងៗ​ពី​សំណាក់​អាមេរិក​៕​លី​សា​

spot_img
×