ថ្ងៃទី ២៦ ខែតុលា ជនល្មើស Cesar Sayoc បានត្រូវចាប់ខ្លួននៅទីលានចតរថយន្ត នារដ្ឋ Florida បន្ទាប់ពីមុខព្រួញអ្នកស៊ើបអង្កេតចាប់ផ្តើមក្រសោប វិសាលភាពនៃការរុករក ។ បុរសនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៤៨ម៉ោង ។
DNA ស្នាមក្រយ៉ៅដៃ និងសញ្ញានៃទូរស័ព្ទចល័ត បាននាំផ្លូវសមត្ថកិច្ចទៅកាន់ទីលានចតរថយន្តមួយ នៅភាគខាងត្បូង Florida ហើយចាប់ខ្លួន Sayoc អាយុ ៥៦ឆ្នាំ ។ ម្ចាស់បញ្ញើប្រៃសណីយ៍យ៉ាងតិច ១៤កញ្ចប់ ត្រូវបានរកឃើ ។
របត់នៃការស៊ើបអង្កេតបានផ្តល់តម្រុយនៅថ្ងៃទី ២៥ ខែតុលា គ្រាដែលភ្នាក់ងារស៊ើបអង្កេតតាមតម្រុយកញ្ចប់បញ្ញើ ៥ ផ្តើមចេញពីមូលដ្ឋានបែងចែកប្រភេទ និងចែកចាយសំបុត្រនៅ Opa-Locka រដ្ឋ Florida ។
តាមរយៈសញ្ញាទូរស័ព្ទ DNA និងស្នាមក្រយ៉ៅដៃ លើបរិក្ខាបន្ទុះផ្ញើឲ្យតំណាងរាស្ត្រ Macine Waters ដែលគេវិភាគឃើញ ។ ស្របពេលនោះដែរ កញ្ចប់២ទៀត ត្រូវបានមុខព្រួញផ្សេងរកឃើញនៅ New York និង California ។
ជនល្មើស Cesar Sayoc និងរថយន្តមានបិទរូបភាពគាំទ្រ ប្រធានាធិបតី Trump ហើយប្រឆាំង និងគណបក្សប្រជាធិបតេយ្យ ។
FBI ចាប់ខ្លួន Sayoc ពេលវាកំពុងដើរសំដៅរថយន្តនៅទីលានចតរថយន្ត Auto Zone ។
រូបភាពទាំងឡាយសម្តែងការគាំទ្រចំពោះប្រធានាធិបតី Trump ហើយវាយប្រហារឥស្សរជននយោបាយនៃគណបក្សប្រជាធិបតេយ្យជាអាទិ៍ លោក Barack Obama និងអ្នកស្រី Hillary Clinton ។ រូបភាពនិងអក្ស “CNN ក៏យ៉ាប់” មានបិទលើកញ្ចក់រថយន្តរបស់ជនល្មើស ។
ជនល្មើស Cesar Sayoc ធ្លាប់មានអតីតទោសពីបទហិង្សាក្នុងគ្រួសារ លួច និងឆបោក ។ ជាមនុស្សនិយមហិង្សា ហើយតែងមានសំណេរជេរប្រទេចលើបណ្តាញសង្គម ។
ការផ្ញើរបញ្ញីប្រៃសណីយ៍ បង្កប់គ្រាប់បែកចាប់ផ្តើមនៅថ្ងៃទី ២២ ខែតុលា ដែលមុនគេផ្ញើឲ្យមហាសេដ្ឋីគាំទ្រគណបក្សប្រជាធិបតេយ្យ George Soros ។
ពេលត្រូវបានចាប់ខ្លួនជនល្មើសថា មិនចង់បង្កគ្រោះថ្នាក់ដល់អ្នកណាទេ ហើយបរិក្ខារបន្ទុះនោះមិនបង្កអន្តរាយឡើយ ។ ប៉ុន្តែនេះពុំមែនជា “របស់ក្មេងលេង” – នាយក FBI ឲ្យដឹងថា ថ្វីបើវាជាគ្រាប់បែកបំពង់សាមញ្ញ តែវាអាចផ្ទុះបាន ។
ក្នុងរយៈ ៤ថ្ងៃ (២២/១០-២៦/១០) “កញ្ចប់សំបុត្រគ្រាប់បែក” ត្រូវបានផ្ញើរជាបន្តបន្ទាប់ ដោយអាស័យដ្ឋានអ្នកផ្ញើគឺ ការិយាល័យអ្នកតំណាងរាស្ត្រ Debbie Schultz – ប៉ុន្តែអ្នកស្រីក៏ទទួលបាន “កញ្ចប់” នឹងគេដែរ ។
លោក Trump អះអាងក្រោយការចាប់ជនល្មើសបានថា ៖ “យើងមិនអាចអនុញ្ញាតឲ្យហិង្សានយោបាយចាប់ឫសចាក់គល់នៅអាមេរិកឡើយ” ។
ថ្ងៃទី ២៦ ខែតុលា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រកាសថា Sayoc ប្រឈមនឹងការចោទប្រកាន់ ៥ ហើយអាចជាប់គុក ៤៨ឆ្នាំ ។
ថ្វីត្បិតជនស្មើសត្រូវបានឃាត់ខ្លួនតែ “សំបុត្រគាប់បែក” អាចមិនទាន់ប្រមូលបានអស់ទេ ។
មុខសញ្ញាសំខាន់២នាក់ គឺលោក Barack Obama និង Hillary Clinton ។
សូយន