Saturday, June 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយវិនិច្ឆ័យ! មន្រ្តី​​ប៉ូលីស​សម្ងាត់​ស្រាប់​តែ​​បាញ់​​ប្រហារ​​គ្នា​ឯង ក្នុង​ប្រតិបត្តិការ​បង្រ្កាប​​ក្រុម​ចោរ​ប្លន់​ធនាគារ​នៅ… (វីដេអូ)

​នេះ​ជា​ខណៈពេល​ដ៏​សែន​រន្ធត់​មួយ ដែល​មន្ត្រី​ប៉ូលីស​សម្ងាត់​ម្នាក់ ត្រូវបាន​បាញ់ប្រហារ​ដោយ​គ្នាឯង​គួរ​ឲ្យ​អាសូរ នៅក្នុង​ហេតុការណ៍​ប្រឈម​នឹង​ពួកចោរ​ប្រដាប់អាវុធ​មួយក្រុម ដែល​ជិះ​រថយន្ត​ធ្វើ​សកម្មភាព​ប្លន់​ធនាគារ​មួយកន្លែង នៅក្នុង​តំបន់ Fernando de la Mora ប្រទេស​ម៉ិចស៊ីកូ ។​

​តាមរយៈ​វីដេអូ ដំឡូង​ឡើយ ពួកចោរ​មួយក្រុម​ស្ថិតក្នុង​សម្លៀកបំពាក់​ឈុតខ្មៅ ត្រូវ​បានឃើញ​រត់ចេញ​ពី​កែង​ផ្លូវ​មួយ នាំគ្នា​ចូលក្នុង​រថយន្ត​យ៉ាង​ប្រញាប់ប្រញាល់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​រួច ស្ថិតនៅ​ពីមុខ​រថយន្ត​ប៉ូលីស​សម្ងាត់​១​គ្រឿង ដែល​កំពុង​រង់ចាំ​ជាស្រេច ។

​នៅពេល​ពួកវា​បើករថយន្ត​ចេញទៅ ហើយ​រថយន្ត​ប៉ូលីស​សម្ងាត់​ក៏​ដេញតាម នៅពេលនោះ រថយន្ត​របស់​ពួកវា​ក៏ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ពី​ខាងមុខ បាញ់​សំដៅ​រថយន្ត​ចំនួន​២​គ្រាប់ ។ នៅពេល​ក្រុម​ប៉ូលីស​សម្ងាត់ ស្ទុះ​ចេញពី​រថយន្ត​របស់​ពួកគេ ដើម្បី​ប្រឈមមុខ​ជាមួយ​ក្រុមចោរ​ពី​ខាងក្រោយ ម្នាក់​ក្នុងចំណោម​មន្ត្រី​សម្ងាត់ ត្រូវបាន​បាញ់ប្រហារ​១​គ្រាប់​បណ្តាល​ឲ្យ​ដេក​ដួល​ទៅនឹង​ដី​ភ្លាមៗ​តែម្តង ដែល​គេ​សង្ស័យថា​ជា​ស្នាដៃ​របស់​សមត្ថកិច្ច​ដែល​បាញ់​ច្រឡំ ។​

​ប៉ុន្តែ អ្វីដែល​យើង​គ្រប់គ្នា​នឹកស្មាន​ពុំ​ដល់​នោះ គឺ​មន្ត្រី​រងគ្រោះ​នោះ ក៏​ស្រាប់តែ​ត្រូវ​មន្ត្រី​ម្នាក់​ដែលជា​គ្នាឯង បាញ់ប្រហារ​១​គ្រាប់​ថែមទៀត បណ្តាល​ឲ្យ​ដេក​ស្តូកស្តឹង​តែម្តង ។

​នៅក្នុង​ហេតុការណ៍​ដ៏​ស្រពិចស្រពិល មនុស្ស​មួយ​មើលឃើញថា មន្ត្រី​សម្ងាត់​រងគ្រោះ​នោះ ខណៈ​ដេក​ដួល​ទៅនឹង បាន​ទាញ​កាំភ្លើង​ចេញពី​ចង្កេះ ទើប​ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រី​គ្នាឯង​បាញ់​ការពារ​ខ្លួន​តែម្តង ៕

​ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​ចំពោះ​ហេតុការណ៍​ដ៏​ពុំ​នឹកស្មាន​នេះ​យ៉ាងណាដែរ ?​

×