Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើគ្មានខួរក្បាល កុំចាំបាច់ធ្វើឪពុកម្តាយគេធ្វើអី(មានវីដេអូ)

spot_img

កាមេរ៉ាចរាចរណ៍សុវត្ថិភាពរបស់ប៉ូលិសនៅទីក្រុងយ៉ាំងខាង, ខេត្តចៃយ៉ាង ប្រទេសចិន ថតជាប់រូបភាពក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ​កំពុងអង្គុយបញ្ចារថយន្តក្មេងលេងបើកបរលើផ្លូវថ្នល់ដែលមានមនុស្សកុះករ ប្រមាណ២គីឡូម៉ែត្រ នៅថ្ងៃទី៨តុលា និងថ្ងៃទី១៧តុលា។

ប៉ូលិសបានឃាត់រថយន្តរបស់ក្មេងប្រុសនេះ និងម៉ូតូរបស់ឪពុកម្តាយ

ប៉ូលិសបានឃាត់រថយន្តរបស់ក្មេងប្រុសនេះ និងម៉ូតូរបស់ឪពុកម្តាយដែលជិះវា ​រួចធ្វើការផាកពិន័យ ហើយរឹបអូសរថយន្តក្មេងលេងម៉ាក jeep ។ឪពុកម្តាយវានៅប្រឹងពន្យល់ការពារទង្វើផ្តេសផ្តាសរបស់ខ្លួនថា៖ យើងធ្វើបែបនេះ ដើម្បីកសាងចិត្តក្លាហានដល់កូន។

ប៉ុន្តែទង្វើខាងលើពុំត្រូវបានបណ្ដាញសង្គមសរសើរឡើយ ។មតិភាគច្រើនសរសេរថា៖​«គេមិនអាចធ្វើជាឪពុកម្តាយប្រសិនគ្មានខួរក្បាលនោះឡើយ» ។ខណៈពេលមតិមួយទៀតលើកឡើងថា«ពិតជាល្ងង់ខ្លៅពេកហើយ ប្រសិនបើគ្រោះថ្នាក់កើតឡើងចំពោះក្មេង ពួកគេនឹងមានវិប្បដិសារីអស់មួយជីវិត៕លីសា

spot_img
×